ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ​ដឹកនាំ​កម្លាំង​ប្រារព្ធ​ពិធី​គោរព​ទង់ជាតិ​យក​អំណោយ ចែក​ជូន​កងកម្លាំង​ដែល​បំពេញ​ភារកិច្ច​កន្លងមក​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ១០ កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០
លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​ស្នងការដ្ឋាន​ក៏​ដូច​ជា​កម្លាំង​ចំណុះ​របស់​ស្នងការ​នគរបាល​ខេត្ត គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​គោរព​ចប់​ក្នុងឱកាស​នោះ លោក ឧត្តមសេនីយ៍​ស្នងការ បាន​ចែក​ស្បៀង មាន​ជា​អង្ករ មី ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឧិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចែក​ជូន​កងកម្លាំង​ដែល​បំពេញ​ភារកិច្ច​កន្លងមក​។​

ក្នុងនោះ​ដែរ​លោក ឧត្តមសេនីយ៍​ស្នងការ មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​វិន័យ​០០៦​របស់​កងកម្លាំង គោរព​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ មាន​សាមគ្គីភាព​អោយបាន​រឹងមាំ និង​បន្ត​ទ្រោល​សភាពការណ៍​ផ្សេងៗ​លើ​២៤/២៤ បន្ថែម​ទៀត​អោយបាន​ល្អ ៕

Filed in: ព័ត៌មានជាតិ