ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​កំពត អញ្ជើញ​អធិបតី ក្នុង​ពិធី​ប្រារព្ធ​អបអរ​រុក្ខ​ទិវា ៩​កក្កដា ២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ‌​នៅ​ព្រឹក​ថ្ងៃច​ន្ទ ទី​២៦ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​រុក្ខទិវា ៩​កក្កដា​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ជាវ​តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។

​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដែល​មាន​ទីតាំង​ស្ថិត​ជាប់​ដង​ផ្លូវជាតិ​លេខ​៣​ក្នុង​ឃុំ​កំពង់​គ្រែង​ស្រុក​ទឹកឈូ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​លោកជំទាវ លោក​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​.​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ប្រមាណ​ចំនួន ៣០០​នាក់​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​មានប្រសាសន៍ថា បុណ្យ​រុក្ខទិវា​៩​កក្កដា គឺជា​ការឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ជាក់ស្ដែង​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​ជាតិ​ដាំ​ព្រៃឈើ​ឡើងវិញ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដោយ​ផ្សារភ្ជាប់​ការងារ​ដាំ និង​ការថែរក្សា​ការពារ​អភិរក្ស​ធនធានធម្មជាតិ និង​ការប្រើប្រាស់​ព្រៃឈើ​ឱ្យបាន​ត្រឹមត្រូវ​ដោយ​រក្សាបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ចាត់ទុក​
​ការស្រឡាញ់​ព្រៃឈើ ការចូលរួម​ដាំ​ដុះ​និង​បង្កើត​បាន​ព្រៃឈើ​ស្រស់បំព្រង​គឺជា​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យ​មាន​លំនឹង​ផ្នែក​បរិស្ថាន មិនតែប៉ុណ្ណោះ​ព្រៃឈើ​ជា​ប្រភព​ស្រូប​ទាញ​ទឹកភ្លៀង ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ ការហូរ​ច្រោះ​ដី ពិសេស​វា​ក៏​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​បម្រើឲ្យ​វិស័យ​កសិកម្ម​ទៀតផង​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​បង្កើន​ស្មារតី​ចូលរួម​អនុវត្ត​គោលនយោបាយ​ដាំ​ដើមឈើ​ឡើង​វិញ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​យើងទាំងអស់គ្នា ថែម​ទៀត​។ ពិសេស​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ដាំ​ដើមឈើ​នៅ​ឆ្នាំ​បន្តបន្ទាប់ គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ខេត្ត ដើម្បី​បង្កើត​បាន​នូវ​ពណ៌​បៃតង​និង​ផ្កា​គ្រប់​ពណ៌​សម្រាប់​លម្អ​សោភ័ណភាព ជាពិសេស​នៅ​ក្រុង​កំពត ហើយ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ថែរក្សា​ការពារ​កូន​ឈើ​ទាំងអស់​នោះ​ឱ្យបាន​ដុះ​លូតលាស់​គង់វង្ស​ល្អ​។

​ការ​ប្រារព្ធ​ពិធី និង​ការដាំ​ដើមឈើ​នាឱកាស​នេះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ចែក​កូន​ឈើ​និង បាន​ដាំ​ដើមឈើ អម​តាម​ដងផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ​-​កំពត​ស្ថិតក្នុង​សង្កាត់​ក្រាំង​អំពិល សង្កាត់​កំពង់បាយ​ក្រុង​កំពត និង​ឃុំ​ព្រៃ​ឃ្មុំ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ដែល​មាន​ប្រវែង​២,០០០​ម៉ែត្រ​ជា​ប្រភេទ​ឈើ និង​កូន​ឈើប្រណិត​សរុប​មាន​ចំនួន​៦០០​ដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ