ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០២០ ក្រោ​អធិបតីភាព​លោក​សុខ ពេញវុ​ធ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​សុក្រ ៧​កើត ខែកត្តិក​ឆ្នាំជូត​ទោស័ក​ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥,០០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​តុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ដោយ​មាន​ការអញ្ជើញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង គណៈនាយក​រដ្ឋបាល លោក​ប្រធានការិយាល័យ​ទាំង​១១ លោក លោកស្រី​ចៅសង្កាត់​-​ចៅ​រង​ទាំង​១១ លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ លោក ប្រធាន​ប្រជា​ការពារ​ខណ្ឌ និង​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រចាំ​ខណ្ឌដូនពេញ ដើម្បី​ពិនិត្យ កែសម្រួល​បំពេញបន្ថែម និង​រៀបចំ​ផែនការ​អនុវត្ត​បន្ត​លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖

១-​លទ្ធផល នៃ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​
២-​ផែនការ​រៀបចំ​កែលម្អ​ប្រព័ន្ធ​បណ្ដាញ​ខ្សែកាប និង​បណ្ដាញ​អគ្គិសនី​ក្នុង​មូលដ្ឋាន​
៣-​ការងារ​លុបបំបាត់​ដេប៉ូ​សំរាម​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ​
៤-​ការត្រួតពិនិត្យ​គម្រោង​អភិវឌ្ឍន៍ និង​ផលប៉ះពាល់​របស់​គម្រោង​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១
៥-​ត្រួតពិនិត្យ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ឆ្នាំ​២០២០
៦-​ការងារ​ពិនិត្យ និង​ឆ្លង​របាយការណ៍​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​
៧-​ពិនិត្យ​ឆ្លង​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​តុលា ឆ្នាំ​២០២០ ជូន​ដល់​មន្ត្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​ខណ្ឌដូនពេញ​

៨-​ការងារ​ផ្សេងៗ​
​ក​/-​ការពិនិត្យ​និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១ នៅ​ទី​រួម​ផ្សារ​ទាំង​៣
​ខ​/-​បញ្ហា​ការផ្ដល់សេវា​លើ​ការងារ​សំណង់​
​គ​/-​ការងារ​ត្រៀម​រៀបចំ​មន្ត្រី​សម្រាប់​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន និង​ការិយាល័យ​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ