ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងរាជអាវុធហត្ថ​មួក​ខៀវ​លេខ៍​១៨៦ មុនពេល​ចេញ​បំពេញ​បេសកម្ម​រក្សា​សន្តិភាព នៅ​សា​ធារ​ដ្ធ​ស៊ូដង់​ខាងក្បូង នាពេល​ខាងមុខ​នេះ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំង រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងរាជអាវុធហត្ថ​មួក​ខៀវ​លេខ៍​១៨៦ មុនពេល​ចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង នាពេល​ខាងមុខ​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន (​ឧដុង្គ ) ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏​បាន​ត្រួតពិនិត្យ​គ្រឿង​យោធបរិក្ខា ព្រមទាំង​គ្រឿង​បរិក្ខា​ពេទ្យ ឱសថ សម្រាប់​ប្រយុទ្ធប្រឆាំង​មេ​រោគរាតត្បាត​កូវី​ដ​-១៩ និង​ឃី​ដ​សម្រាប់​បេសកកម្ម​នាពេល​ខាងមុខ​នេះ​ផងដែរ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏​បាន​អញ្ជើញ​ត្រួតពិនិត្យ តាម​អគារ​ស្នាក់នៅ​សម្រាប់​ត្រៀម​ធ្វើ​ចត្តា​ឡី​ស័ក កងកម្លាំង​មួក​ខៀវ​កម្ពុជា​និវត្ត​មក​ពី​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង និង​សាធារណរដ្ឋ​ម៉ាលី នា​សប្តាហ៍​ខាងមុខ​នេះ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ