ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​​សម្តេច​តេជោ អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ឃុំ​កំពង់​ព្រៀង ​និង​ឃុំ​កំពង់​ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេជោ បាន​អញ្ជើញ​
​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នៅ​ស្រុក​សង្កែ ដោយ​អមដំណើរ​ដោយ​ ​ឯក ឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​ ​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ឯកឧត្តម​ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​ ​ឯកឧត្តម ឧកញ៉ា ឡោក ហ៊ួ​រ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​ ​ឯកឧត្តម ណុប ដា​រា អភិបាលរង​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​ ​ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នាក់ និង​គណៈប្រតិភូ ព្រមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ។​

​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន ជា​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ សរុប​ចំនួន​៨៣៧​គ្រួសារ ដែល​មកពី​ឃុំ​កំពុង​ព្រៀង​និង​ឃំ​ុ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង តាមរយៈ​លោក​ជំទាវ ពេ​ជ ចន្ន​មុន្នី ហ៊ុន ម៉ា​ណែ​ត នៅ​ពេល​ព្រឹក​មិញ​នេះ ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ ក៏​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ប្រជាពលរដ្ឋ ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លោក​ទាំង​ពីរ​កំពុង​យកចិត្តទុកដាក់ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រង​នូវ​ការគ្រោះថ្នាក់​ដោយ​គ្រោះធម្មជាតិ​នេះ ដោយ​មិន​អាច​គិតស្មាន​ដល់ និង​បាន​ពាំនាំ​ជា​អំណោយ​ផ្សេងៗ​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​រង​លំបាក​ដោយសារ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​បាន​មួយគ្រា​ផងដែរ ។ លោកជំទាវ​បាន​បន្តទៀតថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​រក្សា​អនាម័យ​ជាប់​ជានិច្ច ដោយ​ការលាង​សំអាត​ដៃ ការហូប​ស្អាត ដើម្បី​ចៀសវាង​បញ្ហា​ការ​រាគ​រួស ជម្ងឺ​អាសន្នរោគ​ផ្សេងៗ ហើយ​ជាពិសេស​ប្រុង​ប្រយ័ត្ន​នូវ​ការចុះ​ទឹក និង​ថែរក្សា​កូនៗ​កុមារ​តូចៗ មិន​ឲ្យ​ចុះ​ទឹក​ផ្ដេសផ្ដាស ដើម្បី​កុំ​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត ។ លោកជំទាវ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្ដា​អាជ្ញាធរ​មូលដ្ឋាន និង​សប្បុរសជន​នានា ដែល​ខិតខំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ ក៏ដូចជា​សម្ភារៈប្រើប្រាស់​នានា​ដល់​គ្រួសារ​រងគ្រោះ ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ ពេ​ជ ចន្ន​មុន្នី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រុម​ការងា​រងា​ក៏​បាន​អញ្ជើញ​ទៅ​ចែក​អំណោយ និង​សួរសុខទុក្ខ​ដល់​គ្រួសារ​រងគ្រោះ​២០០​គ្រួសារ​បន្ថែមទៀត នៅ​ចំណុច ភូមិ​ក្បាលថ្នល់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​ផងដែរ ៕

​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៥០ គ​.​ក មី​១​កេស ទឹក​សុទ្ធ​ ១​កេស ភួយ​១ សំពត់​១ ប្រេង​ឆា​២​ដប កាហ្វេ​៦​កញ្ចប់ និង​ថ្នាំពេទ្យ ព្រម​ទាំង​ថវិកា ៥០.០០០​រៀល​ ៕​

Filed in: ព័ត៌មានជាតិ