ភ្នំពេញ ៖ នា ព្រឹកថ្ងៃ ព្រហស្បតិ៍ ០៦កើត ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ២២ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឱ្យបានជាប់ជាប្រចាំ៕