ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ក្រុង​ប៉ោយ​ប៉ែត (​គោលដៅ​ទី​២ ចំនួន​៥០០០​គ្រួសារ​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាប់​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ថ្មពួក (​គោលដៅ​ទី​១) រួចហើយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ​ដដែល សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥០០០​គ្រួសារ​ជា​បន្ត​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​នាពេលនេះ​។

​សម្តេច​តេជោក៏បាន​ពាំនាំ​នូវ​ព្រះរាជសារ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ​ផង​ដែរ ក្នុងនោះ​សម្តេច​តេ​ជោបាន​ផ្តល់ជូ​ន​គ្រួសារ​ដែល​បាត់​ស​ជិក​សម្រាប់​រៀបចំ​បុណ្យ​សព​ចំនួន​១០​លាន​រៀល និង​ព្រឹក​មិញ​នេះ ពេល​ដែល​ជួប​ក្រុមគ្រួសារ​សព​ផ្ទាល់​សម្តេច​តេជោ​ក៏បាន​ផ្តល់​ជូន​ចំនួន​១២​លាន​បន្ថែមទៀត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា ក្រុង​ប៉ោយប៉ែត​នេះ ទឹកជំនន់​ចាប់ផ្តើម​ចុងក្រោយ​គេ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការបាក់​ទំនប់​ផង​។ សម្តេច​តេជោ​បញ្ជាក់ថា អំឡុង​ពេល​មាន​ទឹកជំនន់ អ្វី​ដែល​យើង​ត្រូវ​គិត​សំខាន់​មុនគេ​នោះ គឺ​ការជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​រក​កន្លែង​សុ​វត្តិភាព ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អាយុជីវិត​។ សម្តេច​បាន​មានប្រសាសន៍ថា នេះ​គឺជា​ការសម្រួល​ការលំបាក​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​គ្រោះអាសន្ន​ដោយ​ទឹកជំនន់​នេះ ហើយ​ក្នុង​ពិធី​នេះ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ធ្លាប់បាន​ទទួល​អំណោយ​ពី​មុន​ក៏ដោយ ក៏​ពួកគាត់​ត្រូវ​ទទួល​បាន​បន្ថែម​ទៀត ពេល​សម្តេច​តេជោ​ចុះមក​ប្រគល់​ដោយ​ផ្ទាល់​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន ដែល​ជួយ​ផ្តល់​ជា​ថវិកា​ក្តីជា​សម្ភារៈ​ស្បៀងអាហារ​ក្តី តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន​ដែល​រងគ្រោះ​។​

​សម្តេច​តេជោ​ក៏បានកោតសរសើរ​ចំពោះ​ស្ថាបន័​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដែល​នេះ ដែល​បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា អ្វី​ដែល​សំខាន់​គឺ​ការជម្លៀស​ប្រជាជន​ចេញពី​កន្លែង​រងគ្រោះ​អោយ​បាន​ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ជា​អោយបាន​ល្អ ជាពិសេស​ការការពារ​ការចម្លង​ការរីក​រា​ល​ដាល​ជំងឺ​កូវី​១៩ ក៏​ដូច​ជា​ជំងឺ​អសន្ន​រោគ​ផ្សេងៗ ដែល​អាច​កើតមានឡើង​នៅពេល​ទឹកជំនន់ និង​ក្រោយពេល​ទឹក​ស្រក ធ្វើ​យ៉ាងណា​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត និង​ការរស់នៅ​ប្រកបដោយ​អនាម័យ​ល្អ​៕

Filed in: ព័ត៌មានជាតិ