ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ដូនពេញ ក្រោម​អធិបតីភាព​លោក​សុខ ពេញវុ​ធ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ​២៥៦៤ ត្រូវ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤,៣០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង លោក​អធិការរង​នគរបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ លោក​គណៈនាយក​រដ្ឋបាល​ខណ្ឌ លោក​ប្រធានការិយាល័យ​ទាំង​១១ លោក​ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោក និង​លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ដើម្បី​ពិនិត្យ និង​ដាក់​ចេញ​ផែនការ​អនុវត្ត​ការងារ​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​, ការងារ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​, ការងារ​បង្ក្រាប​ការ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​, ការពិនិត្យ​ឡើងវិញ​ក​រណីល​បលួច​បើក​អាជីវកម្ម​វិស័យ​ទេសច​រណ៍ ក្លឹប​កំសាន្ត សណ្ឋាគារ ផ្ទះសំណាក់ ដែល​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង កិច្ច​ការងារ​សំខាន់ៗ​មួយចំនួន​ទៀត​ផងដែរ ។​

Filed in: ព័ត៌មានជាតិ