ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ធំ​រង​គ្រោះ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ (​គោលដៅ​ទី​មួយ​ចំនួន​៥០០០​គ្រួសារ​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ÷​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ​(​គោលដៅ​ស្រុក​ថ្មពួ ៥​ពាន់​គ្រួសារ និង​គោលដៅ​ក្រុង​ប៉ោយប៉ែត ៥​ពាន់​គ្រួសារ​) នៅ​ខេត្ត​បន្ទាយមានជ័យ​។​

​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​នាពេលនេះ​។ សម្តេច​តេជោក៏បាន​ពាំនាំ​នូវ​ព្រះរាជសារ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោត​ទឹកជំនន់​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ​ផង​ដែរ ក្នុងនោះ​សម្តេច​តេ​ជោបាន​ផ្តល់ជូ​ន​គ្រួសារ​ដែល​បាត់​ស​ជិក​សម្រាប់​រៀបចំ​បុណ្យសព្វ​ចំនួន​១០​លាន​រៀល​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តថា ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។ សម្តេច​តេជោ​បញ្ជាក់ថា អំឡុង​ពេល​មាន​ទឹកជំនន់ អ្វី​ដែល​យើង​ត្រូវ​គិត​សំខាន់​មុនគេ​នោះ គឺ​ការជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​រក​កន្លែង​សុ​វត្តិភាព ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អាយុជីវិត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន គឺជា​គណបក្ស​មួយ​ដែល​តែងតែ​រួម​ទាំង​សុខ រួម​ទាំង​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេល​វ​លា និង​គ្រប់​ទីកន្លែង​។ «​ស្រលាញ់​គ្នា​ក្នុង​គ្នា​ក្រ ស្គាល់​មិត្ត​ល្អ​នៅ​ពេល​លំបាក​»​។ នេះ​គឺជា​ការសម្រួល​ការលំបាក​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​គ្រោះអាសន្ន​ដោយ​ទឹកជំនន់​នេះ ហើយ​ក្នុង​ពិធី​នេះ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ធ្លាប់បាន​ទទួល​អំណោយ​ពី​មុន​ក៏ដោយ ក៏​ពួកគាត់​ត្រូវ​ទទួល​បាន​បន្ថែម​ទៀត ពេល​សម្តេច​តេជោ​ចុះមក​ប្រគល់​ដោយ​ផ្ទាល់​នេះ​។​

​ថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា តំបន់​ស្រុក​ពួក ខេត្ត​បន្ទាយមានជ័យ ពី​អតីតកាល​គឺជា​កន្លែង​សមរភូមិ​ក្តៅ​ដែល​ពោ​ពេញ​ដោយ​សង្គ្រាម តែ​ចាប់​ពី​ឆ្នាំ​១៩៩៨ ក្រោយ​ពី​ប្រទេស​ជាតិ​ត្រូវ​ធ្វើ​សមាហរណកម្ម គឺ​បា​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​ធ្លាប់​ជា​សមរភូមិ​ក្តៅ​ទាំងអស់​ទៅជី​តំបន់ដែ​ល​មាន​សុខ សន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន ដែល​ជួយ​ផ្តល់​ជា​ថវិកា​ក្តីជា​សម្ភារៈ​ស្បៀងអាហារ​ក្តី តាមរយះ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​

​សម្តេច​តេជោ​ក៏បានកោតសរសើរ​ចំពោះ​ស្ថាបន័​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដែល​នេះ បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា អ្វី​ដែល​សំខាន់​គឺ​ការជម្លៀស​ប្រជាជន​ចេញពី​កន្លែង​រងគ្រោះ​អោយ​បាន​ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នាំ​ពេលនេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គី​ឡូ​, មី​១​កេស​, ទឹកត្រី​១​យួ​, ទឹកស៊ីអ៊ីវ​១​យួ​, ទឹកបរិសុទ្ធ​១​កេះ​ធំ​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ ក្រមា​១ កន្ទេល​១) និង​ថវិកា ៥​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ