ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​អង្ករ​ចំនួន ២០​តោន​ពី​ឧកញ៉ា ឌួង ឆាយ ដើម្បី​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​នូវ​ការឧបត្ថម្ភ​អង្ករ​ចំនួន ២០​តោន ពី​ឧកញ៉ា ឌួង ឆាយ និង​លោកស្រី ព្រមទាំង​សហការី ដើម្បី​ចែក​ជូន​បន្ដ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​សាលា​រាជា​ធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​អង្ករ​ចំនួន​២០​តោន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រើ​សម្រាប់​ចែក​បន្ដ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​។ លោក​ឧកញ៉ា ឌួង ឆាយ បាន​ថ្លែងថា អង្ករ​២០​តោន​នេះ គឺ​បានមកពី​មូលនិធិ​របស់​លោក ដែល​បាន​បរិច្ចាគ​ពី​បងប្អូន និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ផ្តល់​ដេ​ី​ម្បី​ជួយ​ប្រជាពលរដ្ឋ​យេ​ី​ង​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំង​នៅ​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួ ន​ទៀត​។​

​ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា លោកជំទាវ សប្បុរសជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ សម្រាប់​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​។​

​លោក​អភិបាល​បាន​សន្យា​នឹង​នាំយក​អំណោយ​ទាំងនោះ​ទៅ​ជួយ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​ហើយ​បើ​នៅ​សេសសល់​នឹង​បន្ត​យក​ទៅ​ជួយ​ជន​ក្រីក្រ​នៅតាម​មូលដ្ឋាន​ដោយ​មិន​ធ្វើអោយ​ម្ចាស់​អំណោយ​ខកចិត្ត​ឡើយ​។​

​សូមបញ្ជាក់​ថា របាយការណ៍​របស់​គណៈ​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ កម្ពុជា បាន​ទទួលរង​ផលប៉ះពាល់ នៅក្នុង​១៩​រា​ធានី​-​ខេត្ត ក្នុងនោះ​មាន​ប្រជាជន​រង​ផលប៉ះពាល់​ចំនួន ១០៤,៣៤៨​គ្រួសារ ស្មើ​ប្រមាណ ៤១៧,៣៩២​នាក់​, ប្រជាជន​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ចំនួន ១០,៥៨៣​គ្រួសារ ស្មើ​ប្រមាណ ៤២,៣៣២​នាក់ និង​ប្រជាជន​ស្លាប់​ចំនួន​៣៤​នាក់​។ ចំពោះ​ទិន្នន័យ​រួម​នៃ​ផលប៉ះពាល់ និង​ខូចខាត​នឹង​ធ្វើ​ការប៉ាន់ប្រមាណ​បូក​សរុប​បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​ត្រូវបាន​បញ្ចប់​៕

Filed in: ព័ត៌មានជាតិ