ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សាលា​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​អង្ករ​ចំនួន​១០០​តោន​ពី​ឧកញ៉ា ទ្រី ភាព ដើម្បី​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សាលា​រាជធានី​ភ្នំពេញ ទទួលបាន​នូវ​ការឧបត្ថម្ភ​អង្ករ ចំនួន​១០០​តោន​ពី​ឧកញ៉ា ទ្រី ភាព ដើម្បី​ចែក​ជូន​បន្ដ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

​អង្ករ​ទាំង​១០០​តោន​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​យក​ទៅ​ប្រើ​សម្រាប់​ចែក​ជូន​បន្ដ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ខណ្ឌដង្កោ ដែល​កំពុង​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​។​

គ្រោះ​ទឹកជំនន់​ដែល​បង្កឡើង​ដោយសារ​ទឹកភ្លៀង​ដ៏​ច្រើន​លើសលប់ ព្រោះ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បណ្តាលឲ្យ​មនុស្ស​២៥​នាក់​ហើយ បាន​ស្លាប់​បាត់បង់​ជីវិត និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​៣១​ម៉ឺន​នាក់​ ។

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សូម​ថ្លែង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ សម្រាប់​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ ៕

Filed in: ព័ត៌មានជាតិ