ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋ​មន្ត្រី​សង្គមកិច្ច ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​ចំនួន ២០០ គ្រួសារ ដែល​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង បងប្អូន​រងគ្រោះ ដោយ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប ៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​ចំនួន ២០០ គ្រួសារ ដែល​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង បងប្អូន​រងគ្រោះ ដោយ​ទឹកជំនន់ នៅក្នុង​សាលា​បឋមសិក្សា រើ​ល ស្ថិតនៅក្នុង​ភូមិ ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក ពួក ខេត្តសៀមរាប អំណោយ​ទាំងនេះ មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ិអ៊ីវ មុង ភួយ និង ថវិកា ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​តែងតែបាន​ចុះសួរសុខទុក្ខ ពិនិត្យមើល​ស្ថានភាព​ជីវភាព​របស់​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ និង អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ខ្លះទៀត ដល់ផ្ទះ នៅ​តាម​ភូមិ​មួយចំនួន ហើយក៏​បាន​ទៅ​ពិនិត្យមើល​ដំណើរការ បើកប្រាក់ ជូន​បងប្អូន​អ្នកទទួលផល​ដោយផ្ទាល់​ផងដែរ ។​

​អំឡុង​ពេល​ជួប​សំណេះសំណាល ឯកឧត្តម រដ្ឋមន្ត្រី តែងតែ​បាន​ផ្តាំផ្ញើ​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាជន​ទាំងនោះ​ឱ្យ​យកចិត្តទុកដាក់​កុំ​ធ្វេសប្រហែស ថែរក្សា​សុខភាព និង សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​សុខភាព និង សុវត្ថិភាព​គ្រួសារ​នៅ​អំឡុង​ពេល​ទឹកជំនន់​នេះ​ឱ្យបាន​ល្អ ហើយក៏​មិន​ត្រូវ​ភ្លេច​ជំងឺ​កូវី​ដ ១៩ ដែរ ព្រោះថា បើ​ទោះបីជា​កម្ពុជា កំពុង​ប្រឈម​នឹង​ទឹកជំនន់​ក្តី​ក៏​កម្ពុជា មិនទាន់​មាន​សុវត្ថិភាព​ទាំងស្រុង​ពី​ជំងឺ​កូវី​ដ ១៩ នៅឡើយ​ទេ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត ក៏​តែងតែបាន​ផ្តាំផ្ញើ​ដល់​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំងអស់ ឱ្យ​ប្រើប្រាស់​ថវិកា ដែល​រាជរដ្ឋាភិបាល កម្ពុជា​បើក​ផ្តល់ជូន តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ ១៩ នោះ​ឱ្យបាន​ត្រឹមត្រូវ ឱ្យបាន​ជា​ប្រយោជន៍​ដល់​គ្រួសារ ចៀសវាង​ការប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ដូច​ជា​យក​ទៅ​ចំណាយ​លើ​គ្រឿង​ស្រវឹង និង ល្បែងស៊ីសង​ជា​ដើម ហើយ​ការ​ផ្តាំផ្ញើ​បែបនេះ មិនមែន​ជា​លើក​ទី​១ ទេ គឺ​គេ​បានឮ​ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត ថ្លែង​ផ្តាំផ្ញើ​បែបនេះ​ជា​បន្តបន្ទាប់​មក​ហើយ​។​

​គិត​រយៈពេល​២​ថ្ងៃ​មក ពោល​គឺ​នា​ថ្ងៃទី​១៩ និង​ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត បាន​ជួប​សំណេះសំណាល​, សួរសុខទុក្ខ​ប្រជាជន ដែលជា​អ្នក​ទទួល​ផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ និង​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ សរុប ៨០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ហើយ​អំណោយ​ទាំងនោះ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក ។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ ចែក​អំណោយ ដល់​បងប្អូន​ប្រជាជន អ្នកទទួលផល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ខាងលើនេះ និង អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣០០ គ្រួសារ​នៅ​ឃុំ ជ្រោយ​ស្តៅ ស្រុក ថ្មគោល ខេត្ត បាត​ដំបង​។ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា​ដដែល ឯកឧត្តម រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​ចុះ​ជួប​សួរសុខទុក្ខ និង ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣០០ គ្រួសា​ផ្សេងរ​ទៀត​នៅ​ខេត្ត បន្ទាយមានជ័យ ដែល​ពិធី​នោះ ធ្វើ​នៅក្នុង​វត្ត​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ មកដល់​ពេល​នេះ​ចែក​បាន​ប្រជាពលរដ្ឋ​បាន​៨០០​គ្រួសារ​ហើយ​ ​៕

Filed in: ព័ត៌មានជាតិ