ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!==>អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !==>ពលរដ្ឋប្រុសស្រី១១នាក់មានអាការៈក្អួតចង្អោរ រាក រួសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ==>កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!==>សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​

សំណុំរឿង​ដ៏​រ៉ាំរ៉ៃ​រយះពេល ៦ ឆ្នាំ​ត្រូវបាន​តុលាការខេត្ត​ប៉ៃលិន ជិះជាន់​ទុក្ខ​បន្ត​ទៀត​ចេញ​លិខិត​តម្កល់​សំនុំរឿង ឧកញ៉ា​ម្នាក់ និង​បក្ខពួក​បំផ្លិចបំផ្លាញ​ដំណាំ​ដំឡូង​មី ៥០​ហិកតា អត់​ចាត់ការ ធ្វើឱ្យ​ពលរដ្ឋ​ម្នាក់ កើតទុក្ខ​មិន​សុខចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់ កើតទុក្ខ​មិន​សុខចិត្ត ដោយ​អះអាង​ថា ខ្លួន​អត់​ទទួល​បាន ភាពយុត្តិធម៌​ពី​តុលាការខេត្ត​ប៉ៃលិន​នោះឡើយ ខណ​:​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឧកញ៉ា​ម្នាក់ និង​បក្ខពួក បាននាំគ្នា​បំផ្លិចបំផ្លាញ​ផលដំណាំ​ដំឡូង​មី របស់​ខ្លួន​ចំនួន​៥០​ហិកតា ។

​ពេល​ដឹង​ភ្លាមៗ រូបគេ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត ដោយ​ទាមទារ​សំណង​ថ្លៃ​ការខូចខាត​ចំនួន​៧៥០០០​ដុល្លារ ស្មើនឹង​១​ហិកតា​១៥០០​ដុល្លារ ។ តែ​រហូត​មកដល់ពេលនេះ បែរជា​តុលាការខេត្ត​ប៉ៃលិន ចេញ​សេចក្តីជូនដំណឹង​តម្កល់​សំនុំរឿង​ទុកចោ លឥត​ចាត់ការ​ទៅវិញ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ រូបគេ​ក៏​ចូល​ទៅ​ដក​ពាក្យបណ្តឹង រួច​បន្ត​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ។​

​បើ​តាម​ការរៀបរាប់រ​បស់​លោក សំ គូ​លីន អាយុ​៤៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​ស្ងួត ស​ង្កា ត់បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យដឹង កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ តាំងពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភ​: ឆ្នាំ​២០១៤ មាន​ឧកញ៉ា​ម្នាក់ ឈ្មោះ សេង ឈុន​ឡេង ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ ប្រពន្ធ ឈ្មោះ ឡេង សុភ័ណ្ឌ អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​បញ្ជា​បក្ខពួក ទី​១. ឈ្មោះ ភិន វណ្ណ ភេទ​ប្រុស និង​ទី​២. ឈ្មោះ ម៉ៅ សា​វី ភេទ​ប្រុស រស់នៅ​ក្រុង​ប៉ៃលិន ឱ្យ​យក​កម្មករ​ទៅ​បំផ្លិចបំផ្លាញ​ដំណាំ​ដំឡូង​មី​នៅក្នុង​ចម្ការ​របស់​ខ្លួន ចំនួន​៥០​ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោក​បន្ត​ទៀត​ថា ភ្លាមៗ នោះ​ខាង​លោក​ក៏​បាន​ចុះ​ទៅ​ធ្វើ​ការហាមឃាត់ ដោយ​យក​គោយន្ត​កន្ត្រៃ ទៅ​ឱ្យ​ខាង​នគរបាល ដើម្បី​ដោះស្រាយ តែ​លទ្ធផល​មិន​ទទួលបាន​តាម​ការរំពឹង​គិត​នោះ​ទេ ។ ទើប​ក្រោយមក លោក​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត ដោយ​ទាមទារ​ឱ្យ​សង​ថ្លៃ​ការខូចខាត ក្នុង​១​ហិកតា ចំនួន​១៥០០​ដុល្លារ ។​

​ខាង​តុលាការ ក៏​ហៅ​លោក​ទៅ​សាកសួរ​ម្តង​ទៅ​២​ដង​ដែរ តែ​គ្មាន​លទ្ធផល​អ្វី​នោះឡើយ ពោល​គឺ​ស្ងាត់ឈឹង រហូតមក ដល់​ក្រោយៗ មក​មាន​ការផ្លាស់ប្តូរ​ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា ជា​បន្តបន្ទាប់ ដោយ​ស្ងាត់​ដំណឹង ទើប​ខាង​លោក​ចូលទៅ​សួរនាំ ស្រាប់តែ​មាន​ចេញ​លិខិត​មួយ​ដោយ​ដាក់​ថា « យើង គង់ ច័ន្ទ ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​ខេត្ត​ប៉ៃលិន ជម្រាប​មក​ដល់​ឈ្មោះ សំ គូ​លីន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​អូរ​ស្ងួត សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ត្បិត​ពាក្យបណ្តឹង​របស់​លោក ចុះ​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ប្តឹង ឈ្មោះ សេង ឈុន​ឡេង​, ឈ្មោះ ភិន វណ្ណ និង ឈ្មោះ ម៉ៅ សា​វី ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភ​: ឆ្នាំ​២០១៤ នោះ យើង​បាន​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ តាម​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លេខ ៣២ អយ​/២០ ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ រួចហើយ​» ។​
​លោក​ក៏​សូម​អំពាវនាវ​ដល់​ក្រសួង​យុត្តិធម៌ និង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ រក​យុត្តិធម៌ និង​អន្តរាគមន៍​ជូន​ផង​ដែរ ខណ​:​គេ​បំផ្លិចបំផ្លាញ​ផលដំណាំ​អស់​ជាច្រើន អត់​ទទួល​បាន សំណង​ត្រឡប់មកវិញ ហើយ​ត្រូវ​តុលាការខេត្ត​ប៉ៃលិន តម្កល់​សំណុំរឿង​ឥត​ចាត់ការ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គង់ ច័​ន្ធ​ខេម​រិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ឱ្យដឹង​កាលពី​វេលា​ម៉ោង​៧ និង​១២​នាទី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ខាង​លោក​បាន​សម្រេច​តម្កល់​រឿង​ខាងលើ​ឥត​ចាត់ការ​រួចហើយ បើសិន​ជា​ជនរងគ្រោះ​កើតទុក្ខ​មិន​សុខចិត្ត គឺ​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​លើ​ទៀត (​សាលាឧទ្ធរណ៍​) ដោយ​បន្ទាប់ពី​ពិនិត្យមើល​សេចក្តីប្រកាស​រង​ស់លោក​រួចរាល់ ហើយ​ពេលនេះ ក៏​ផុតពី​ដៃ​របស់​លោក​ដែរ ៕

 

Filed in: ព័ត៌មានជាតិ