ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បែកធ្លាយ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​ភ្នំ​ដី បើក​ឲ្យ​នាំចូល​ឆ្អឹង​មាន់​ថៃ​និង​មាន់​ជជុះ​ជាច្រើន​រយ​គី​ឡូ មក​លក់​នៅ​ផ្សារ​ខ្មែរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង + ស្រុក​សំពៅ​លូន​៖ ថ្មីៗ​នេះ​មាន​ប្រភព​ពី​ជី​វករ​ខ្មែរ​ជា​ច្រើន​បាន​ឲ្យ​សារព័ត៍មាន​យើង​ដឹង​ថា មាន​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ឈ្មោះ ស៊ុង សេង​ហ៊ួត​បាន​ឃុបឃិត​ជាមួយមេ​ឈ្មួញ ឈ្មោះ ង៉ា នាំ​ចូល​នៅ​ប្រភេទ​សាច់មាន់ ធ្អឹង​មាន់ មាន់​ជជុះ​មកពីផ្សារ​ថៃ​(​ខៅ​ឌីន​)​ប្រទេស​ថៃ​ឆ្លងកាត់​លើ​ស្ពានថ្ម ក្នុង​​ច្រកទ្វា​ព្រំដែន​អន្តរ​ជាតី​គី​ឡូ​១៣(​ភ្នំ​ដី​)​មក​លក់​ក្នុង​ផ្សារ​ដើម​អំពិល ស្ថិតក្នុង​ភូមិ​គីឡូ​១៣,​ឃុំ​សន្តិភាព​,​ស្រុក​សំពៅ​លូន​,​ខេត្ត​បាត់ដំបង​,

​អាជីវករ​ខាងលើ​បន្ត​ឲ្យដឹង​ទៀត​ថា​ការ​ដែល​ចូល​ទៅ​យកសា​ច់​មាន់​ឆ្អឹង​មាន់​និង​មាន់​ជជុះ​ខាងលើ​នៅ​វេលា​ម៉ោង​១:០០​ទៅ​ម៉ោង​២:០០​យប់ បាន​ដោយ​រលូន តែ​បើ​ខុស​ពី​ឈ្មោះ​ង៉ា វិញ​លោក​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ខាងលើ​នឹង​មាន​វិធានកា​របង្រាប​មិន​ឲ្យ​យក​ចូល​បាន​ឡើយ រឿងរ៉ាវ​ខាងលើនេះ​ធ្វើឲ្យ​អាជីវករ​ទាំងអស់​មាន​ការងឿងឆ្ងល់​ថា​តើ​លោក​និង​អាជីវករ​មេ​ឈ្មួញ​ឈ្មោះ​ង៉ា ត្រូវ​ជា​អ្វី​នឹង​គ្នា​?​ម្យ៉ាងវិញទៀត​ចំពោះ​មន្ត្រី​ជំនាញ​បសុព្យាបាល​ពេទ្យសត្វ​ឬ​ផ្នែក​ចត្តា​ស​ឡី​សក័ ដែល​មាន​តួនាទី​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខាងលើ​មិន​អើពើ​និង​ទំនិញ​ដែល​ខូចគុណភាព​ដែល​នាំ​ចូល​មក​លក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យកទៅ​ទទួលទាន​ដែល​អាច​ប៉ះពាល់​ទៅ​នឹង​សុខភាព​អាហារ​ភយ័​យ៉ាង​ខ្លាំង​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​យើង​មិនដឹង​ថា​លោក​វរសេនីយ៍ឯក ពៅ មុន្នី​ជោត ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី​បាន​ទទួល​ជ្រាប​នូវ​ទង្វើ​របស់​លោក​ស៊ុង សេង​ហួត​ដែរ​ឬ​យ៉ាងណា​?​។​

Filed in: ព័ត៌មានជាតិ