ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋមន្ត្រី វង សូ​ត​៖ រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុង​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ ទោះ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក វង សូ​ត ខណៈ​លោក​នាំយក​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ៣០០​គ្រួសារ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា គ្រោះទឹកជំនន់ ដែល​កម្ពុជា​ទទួល​រង​គ្រោះ នាពេលនេះ ក៏​ជា​បញ្ហា​ប្រឈម​មួយ​គួរឲ្យ​បារម្ភ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល នៅតែ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​។ ក្រៅពីនោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅ​ជួយ​អន្តរាគមន៍​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​ផង​ដែរ ដូចជា​តាមរយៈ​ការផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ជាដើម​។​

​លោក​បាន​បន្ថែមថា បញ្ហា​សុខភាព និង​សុវត្ថិភាព គឺជា​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​មួយ ជាពិសេស​ក្នុងដំណាក់កាល​កំពុងរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នេះ គឺ​ប្រជាពលរដ្ឋ​ត្រូវ​តែ​រក្សា​សុខ​ភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​សុខភាព និង​សុវត្ថិភាព​គ្រួសារ​ឱ្យ​បានល្អ ចៀសវាង​នូវ​កា​ប៉ះពាល់​ដល់​សុខភាព និង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​លោក វង សូ​ត បាន​បន្តថា ប្រជាជន​ទាំងអស់​ក៏​កុំ​ភ្លេច​ការពារ​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ព្រោះថា បើ​ទោះបីជា​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះ​ទឹកជំនន់​ក្តី ក៏​កម្ពុជា​មិនទាន់​មាន​សុវត្ថិភាព​ទាំងស្រុង​ពី​ជំងឺ​កូវី​ដ​១៩ នៅឡើយ​នោះទេ​។​

​អំណោយ​ដែល​ឯកឧត្តម​នាំយកទៅ​ចែកជូន មានដូចជា អង្ករ មី ក្រមា ភួយ មុង និង​ថវិកា​ជាដើម សរុប​ជា​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​បន្ថែមថា ប្រជាពលរដ្ឋ ក៏​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​កន្លែង​រស់នៅ អនាម័យ​ចំណីអាហារ បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ បរិភោគ​ទឹកស្អាត ទឹក​ដាំ​ពុះ ទទួលទានដំណេក​ក្នុង​មុង ជាដើម​។​
​បន្ទាប់ពី​ពិធី​ប្រគេន​-​ប្រគល់ និង​ទទួល​ទេយ្យទាន និង​អំណោយ​នេះ​ទៅ លោក​រដ្ឋមន្ត្រី វង សូ​ត និង​ប្រតិភូ​, តំណាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក៏​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង ពិនិត្យមើល​ស្ថានភាព​ប្រជាជន​នៅតាម​ផ្ទះ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សិរី​សោ​ភណ្ឌ ខេត្ត​បន្ទាយមានជ័យ និង ពិនិត្យមើល​អំពី​ដំណើរការ​នានា​ពាក់ព័ន្ធ នឹង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ