ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ពេលនេះ សម្ដេច​តេជោ ហ៊ុន សែន កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​បន្ទាយ​មាន​ដើម្បី​សួរសុខទុក្ខ និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរ​ម៉ឺន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រក​ម្ពជា​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០២០ ពេលនេះ​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត បន្ទាយមានជ័យ​ដើម្បី​សួរ​សុខ​​ទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​​ទឹកភ្លៀង ។ ខ្ញុំ​នឹង​បំពេញ​ការងារ​ពីរ​ថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​ថ្ងៃ​២១ និង​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២០ មុន​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ​ដើម្បី​ដឹកនាំ​ការប្រជុំ​គណរដ្ឋមន្ត្រី​នៅ​ថ្ងៃ​២៣​ខែតុលា​ឆ្នាំ​២០២០​។​

​ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាង​គេ​និង​យូរ​ជាង​គេ​ដែល ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង​និង​ស្តា​ឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។​
​សូម​អរគុណ​សប្បុរសជន​ដែល​ជួយ​ផ្តល់​ជា​ថវិកា សម្ភារ ស្បៀងអាហារ​។​ល​។​

​តាមរយៈ​រាជរដ្ឋាភិបាល​ឬ​កាកបាទ​ក្រហម​ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន​ដែល​រងគ្រោះ ។

សូម​កោត​ស​សើរ​ចំពោះ​ស្ថាបន័​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ព្រះសង្ឃ​ក្រុម​យុវជន​ទាំង​អស់​ដែល​បាន ចូលរួម​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​តំបន់​រងគ្រោះ​ដែល​នេះ​បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​៕

Filed in: ព័ត៌មានជាតិ