ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ថវិការ​កាកបាទ​ក្រហម​គឺ​សម្រាប់​ត្រៀម​បម្រើ​ឲ្យ​ការប្រើប្រាស់​ចំ​គោលដៅ ក្នុង​សកម្មភាព​មនុស្សធម៌​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត​បាន​លើកឡើង​ថា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ​ដែល​សប្បុរសជន​បរិ​ច្ចាគ​ជូន​កាកបាទ​ក្រហម មិនមែន​សម្រាប់​សន្សំទុក​ទេ គឺ​ដើម្បី​ត្រៀម ទុក​សម្រាប់​បម្រើ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ដើម្បី​ចែក​ជូន​ទៅ​ដល់ដៃ​ពលរដ្ឋ​គោលដៅ​ដែល​ជា​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​គ្រប់​ប្រភេទ​។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រេច​បាន ៩​ខែ និង​ដាក់​ផែនការ​អនុវត្ត​បន្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ ២០២០ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ធ្វើ​ការកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​សម្រេច​បាន​ល្អ​ប្រសើ​រ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​អនុសាខា ក្រុង ស្រុក ដែល​បាន​បម្រើ​ការឆ្លើយតប​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​និង​រងគ្រោះ​បាន​ទាន់ពេលវេលា​និង​ចំ​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោក​បាន​បន្តថា កន្លងមក សមាជិក សមាជិកា​តែងតែបាន​យកចិត្តទុកដាក់ យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការបំពេញ​សកម្មភាព​ការងារ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះធម្មជាតិ និង​ឧប្បត្តិហេតុ​ផ្សេងៗ បាន​ចំ​គោលដៅ និង​ទាន់​ពេលវេលា​យ៉ាង​ល្អប្រសើរ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក​ប្រធាន​បាន​ក្រើនរំលឹក ដល់​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ប្រធានកិត្តិយស អនុសាខា​ក្រុង ស្រុក ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង​ស្រុក រួម​និង​ក្រុម​ប្រតិបត្តិ​សាខា ត្រូវ​បន្ត​យកចិត្តទុកដាក់​ចូលរួម​ឲ្យបាន​សកម្ម​ថែមទៀត ពិសេស​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​កាកបាទក្រហម​កម្ពុជា ក្នុងការ បំពេញ​បេសកកម្ម​ការ​ងារ​មនុស្សធម៌ , ដោយ​យកចិត្តទុកដាក់​គិតគូរ​កៀងគរ និង​គ្រប់គ្រង​ប្រភព​ចំណូល​ចំណាយ​ឲ្យបាន​ច្បាស់លាស់ និង​ប្រើប្រាស់​ថវិកា​ឲ្យចំ​គោលដៅ ដើម្បី​ជួយសង្គ្រោះ និង​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត និង​ជួបប្រទះ​គ្រោះធម្មជាតិ ឬ​ជួប​ឧប្បតិ្តហេតុ​ផ្សេងៗ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

​លោក​ប្រធាន​បញ្ជាក់ទៀតថា ថវិកា សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ដែល​សម្បុរ​ស់​ជន​បរិ​ច្ចាគ​មក មិនមែន​សម្រាប់​សន្សំទុក​នោះទេ គឺ​សម្រាប់​ត្រៀម​ទុក​ចាយ និង​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​គោល​ដៃ ដែល​ជា​ជន​ងាយរ​ង់​គ្រោះ និង​រងគ្រោះ​ដោយសារ​បញ្ហា​ផ្សេងៗ​។

​សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​នេះ​បាន​ផ្ដោត​លើ​ការពិនិត្យ ពិភាក្សា ចំណុច​សំខាន់ៗ​រួមមាន ៖ ឆ្លង​កំណត់ហេតុ​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០, ការពិនិត្យ​ឆ្លង​សេចក្ដីព្រាង​របាយការណ៍​៩​ខែ និង​លើក​ទិសដៅ​ផែនការ​អនុវត្ត​បន្ត​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ​២០២០ និង​ដាក់​ឆ្លង​ផែនការ​ឆ្នាំ​២០២១ និង​ធ្វើការ​បូក​សរុប​ថវិកា​ប្រមូលបាន​ពី​សប្បុរសជន ក្នុង​ទិវា​៨​ឧសភា​ឆ្នាំ​២០២០ ដើម្បី​ពង្រឹង​និង​ការគ្រប់គ្រង​អនុវត្ត​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ