ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ប្រទេសជាតិ​មាន​សុខសន្តិភាព ដែល​អនុញ្ញាតិឲ្យ​ប្រជាពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កណ្តាល​) ៖​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ដង្ហែរ​អង្គ​ឋិ​ន​ទាន​ទៅកាន់ វត្ត​វិហារ​សំណរ ស្ថិតក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​បាន​ផ្តួចផ្តើម​គំនិត​ឡើង​ដោយ​មហា​ឧបាសិកា តាំង បាក់​សៀង លោក​ឧកញ៉ា ផែរ ហុកឈួន និង​ជំទាវ​ឧកញ៉ា អ៉ឹង ស៉ីស្រ៊ន ព្រមទាំង​ក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​ពុទ្ធបរិស័ទ​ពី​រាជធានី​ភ្នំពេញ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បានរួម​គ្នា​ដង្ហែរ​អង្គ​កឋិនទាន នា​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​កម្មវិធី​បុណ្យ​មាន​រយៈពេល ២​ថ្ងៃ គឺ​៖ ថ្ងៃអាទិត្យ ២​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ក្រុង​ពាលី សូត្រមន្ត នមស្សកា​រ និង​សំដែងធម៌​ទេសនា លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់ ក៏​មាន​ពិធី​ដង្ហែ អង្គ​កឋិនទាន​ប្រទក្សិណ​ចំនួន ៣​ជុំវិញ ព្រះវិហារ នៅ ក្នុង​បរិវេណ​វត្ត​វិហារ​សំណរ និង​បាន​វេរ​ប្រគេន ព្រះសង្ឃ​ក្នុង​ពុទ្ធ​សីមា ដើម្បី​ប្រមូល​បច្ច័យ​កសាង សមិទ្ធផល​នានា​ទុក​ជា​គរុភណ្ឌ​ក្នុង​វត្ត​វិហារ​សំណរ​។​

​ការរៀបចំ​ផ្តួចផ្តើម​អង្គ​កឋិនទាន​នេះ បាន​ប្រារព្ធ​ឡើង ស្របពេល​ដែល​ប្រទេស​មាន​សន្តិភាព ក្រោម ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន ជំរុញ​ឲ្យ​គ្រប់​វិស័យ​មាន​ការរីកចម្រើន ទាំង​វិស័យ ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​។​មួយចំណែក​ទៀត​បាន​ឧទ្ទិស​ជូន នូវ​បុណ្យ​កុសល​ទាំងឡាយ ដែល​កើត​ពី​សទ្ធា​ជ្រះថ្លា ធ្វើបុណ្យ​កឋិនទាន សាមគ្គី ជូន​ចំពោះ ជីដូន ជីតា ញាតិ​កា​ទាំង​ប្រាំពី សណ្តាន ដែល​បាន​ចែក​ឋាន ទៅកាន់​បរលោក ខាងមុខ ព្រមទាំង បាន​ជូន​នូវ​បុណ្យ​កុសល ជូន​ចំពោះ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ជា អ្នក​ផ្តើមបុណ្យ សូម​ទទួល បាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន​រៀងរហូត​តទៅ​។​

​ជា​រៀងរាល់ឆ្នាំ នៅក្នុង​រដូវ​កាល​កឋិនទាន មហា​ឧបាសិកា តាំង បាក់​ហៀ​ង ព្រមទាំង លោក​ឧកញ៉ា លោកជំទាវ​ឧកញ៉ា និង​ក្រុមគ្រួសារ ថ្នាក់ដឹកនាំ អស់លោក និង លោកស្រី តែងតែ​អញ្ជើញ ចូលរួម ធ្វើបុណ្យ ធ្វើ​ទាន​ជាមួយ​ពុទ្ធបរិស័ទ ព្រមទាំង បាន នាំយក នូវ​គ្រឿង​សក្ការបូជា រួមមាន ទៀនធូប ផ្កា ភ្ញី បូជា ចំពោះ ព្រះ​ពុទ្ធអង្គ និង ព្រះ​រតនត្រ័យ និង ទេយ្យទាន មាន​គ្រឿងឧបភោគ បរិភោគ ជាច្រើន មុខ រួម នឹង​បច្ច័យ​យក​មក​ប្រគេន​ព្រះសង្ឃ និង បង្សុកូល ដើម្បី​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​បុព្វ​ការី ជន ជីដូន ជីតា ញាតិ ការ​ទាំង ៧ សន្ដាន​ដែល​បាន ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ សូម ឱ្យមក ទទួល​នូវ​ផល្លា​អានិសង្ស ដែល​កូនចៅ​បាន​ឧទ្ទិស​ជូន តាមរយៈ ព្រះសង្ឃ នា​បុណ្យ នេះ ឱ្យបាន ទៅ សោយសុខ​នៅ​ទីឋាន​បរមសុខ គ្រប់ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ