ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម សែម សុវណ្ណនី និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ បាន​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជា​ពលរដ្ធ​ចំនួន​៤៧៥​គ្រួសារ នៅ​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទទួលរង​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សៀមរាប​ ៖ នៅ​ថ្ងៃ​ទី​១៨​ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម សែម សុវណ្ណនី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ឃុំ​ខ្នារ​សណ្តាយ លោកជំទាវ និង​ក្រុមការងារ បាន​នាំយក​អំណោយ របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូន​ប្រជាពលរដ្ឋ​៤៧៥​គ្រួសារ នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទទួលរង​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​។​

​ឯកឧត្តម សែម សុវណ្ណនី បាន​មានប្រសាសន៍ថា អរគុណ​សន្តិភាព​ ​អរគុណ នយោបាយ ឈ្នះ ឈ្នះ​ ដឹងគុណ ស្ថាបនិក មគ្គុទេសឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ ដែល នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញ លេញ​។​

​ក្នុង​ការចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នេះ​ផងដែរ ឯកឧត្តម សែម សុវណ្ណនី និង​លោកជំទាវ បាន​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ដូចជា អង្ករ មី ទឹក​សុទ្ធ ទឹកក្រូច មុង និង​ថវិកា សរុប​ថវិកា​ចំណាយ​ទាំង​អស់​ជិត​ពីរ​មុឺន​ដុល្លារ​អាមេរិក ចែកជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ក្នុងពេលនោះ​ដែរ ឯកឧត្តម ក៏​បាន​បញ្ជូន​ក្រុម​ការងារ​ជំនាញ និង​ទូក​អូប័រ​ចំនួន​៣ គ្រឿង​ទៅ​កាន់ ឃុំ​ខ្នារ​សណ្តាយ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​នោះ​ផង​ដែរ ។​

​ឯកឧត្តម សែម សុវណ្ណនី ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​បង្កើន​ការយកចិត្ត​ទុកដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ជាពិសេស​សត្វ​សាហាវ ដែល​អាច​កើតឡើង​ជា​យថាហេតុ ព្រមទាំង​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​ជូន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​៕

 

Filed in: ព័ត៌មានជាតិ