ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឧបត្ថម្ភ​ដល់​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ចេញពី​បំពេញ​បេសកកម្ម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​តាម​បណ្តោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​ខណ្ឌ​ដង្កោ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឧបត្ថម្ភ​ដល់​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ចេញពី​បំពេញ​បេសកកម្ម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​តាម​បណ្តោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​ខណ្ឌ​ដង្កោ ។​

​លោក​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ​លោក​វរសេនីយត្រី សៀ ប៊ុន​ថា​ត មេបញ្ជាការរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ចេញពី​បំពេញ​បេសកកម្ម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខណ្ឌ​ដង្កោ និង​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យរុស្ស៊ី​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​០៨:៤៥​នាទី​យប់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​ធនាគារ ABA ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ១,៧០០,០០០​រៀល​, អង្ករ​៥០​គីឡូក្រាម​, ទឹក​សុទ្ធ​០២​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ