ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ក្នុង​សកម្មភាព​បម្រើ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​គ្រប់​រូបភាព​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម ជាមួយនឹង​យុវជន​កាកបាទក្រហម​និង​កម្លាំង​បញ្ជាការដ្ឋាន​កង​អង្គ​រ័ក្ស ក្នុង​ការលើកដាក់​លីសែង​និង​រៀបចំ អំណោយ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ទឹកជំនន់ ចំនួន​៣,៣៨៤​គ្រួសារ ដែល​ជម្លៀស​ខ្លួន​មក កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចែក​ដោយ​ផ្ទាល់ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គី​ឡូ​, មី​១​កេស​, ទឹកត្រី​៣​ដប​, ទឹក​ស៊ី​អ៉ីវ​៣​ដប​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ កន្ទេល​១), ថវិកា ៥​ម៉ឺន​រៀល និង អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​បន្ថែម​ក្នុង​មួយ​គ្រួសារៗ នូវ មី​១​កេស​, ត្រីខ​១​យួ (១០​កំប៉ុង​), ទឹកបរិសុទ្ធ​១​កេស បន្ថែមទៀត​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ដង្កោ​នេះ មាន​ភូមិ​ចំនួន​៤២ និង​សង្កាត់​ចំនួន​១១ ដោយ​មាន​ផ្ទះ​ចំនួន​៤,៩៦៥​ខ្នង ជន់​លិច និង​ពលរដ្ឋ​ចំនួន​៥,៥៨៧​គ្រួសារ (​ស្មើនឹង​២៣,៥២០​នាក់​) រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​។​

​ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខណ្ឌ​ដង្កោ​ទាំង​៥,៥៨៧​គ្រួសារ​នេះ គឺ​បាន​ចែក​ជូន​រួចរាល់​ចំនួន​២,២០៣​គ្រួសារ និង​នៅ​សល់​៣,៣៨៤​គ្រួសារ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចុះ​ចែកជូន​ដោយ​ផ្ទាល់​នៅ​ព្រឹក​នេះ​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ