ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ធំ ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ធំ ៖ នា​ព្រឹក​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កំពង់ធំ អញ្ជើញ​ទទួល​អំណោយ​ពី​សប្បុរសជន ដែល​បាន​ចូលរួម​ជួយ​ប្រជាពលរដ្ឋ ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​កើតមាន​នៅក្នុង​ខេត្ត​កំពង់ធំ នៅ​សាលា​ខេត្តកំពង់ធំ

​សប្បុរសជន រួមមាន​:
១. ព្រះគ្រូ​ចៅអធិការ​វត្ត​បទុម​សាគរ ឧបត្ថម្ភ​ថវិកា​ចំនួន ១​ពាន់​ដុល្លារ អង្ករ ៥ តោន ទឹកស៊ីអ៊ីវ ១០០ យួរ ទឹកត្រី ៦៧ យួរ មី ៥០​កេស ត្រីខកំប៉ុង ៥ កេះ (​ក្នុង​មួយ​កេស​មាន ១០០ កំប៉ុង​) ភេសជ្ជៈ​និង​ទឹក​ផ្លែឈើ ៥០​កេស​។​

២. លោក ហុង លី និង​លោកស្រី គីម គៀង ម្ចាស់​ភោជនីយដ្ឋាន ឡូ​វ គឹម​សេង ឧបត្ថម្ភ​ថវិកា ២​លាន​រៀល​និង​អង្ករ ១​តោន​

៣. លោកស្រី ឡាយ គឹម​លីន និង​ស្វាមី ឧបត្ថម្ភ​អង្ករ ១ តោន ទឹក​ស៊ី​អ៉ីវ ៤០​យួរ ទឹកត្រី ៤០​យួរ មី ២០​កេស ទឹកបរិសុទ្ធ ៥០​កេស ត្រីខកំប៉ុង ១​កេស​ធំ (១០​យួរ​)

​ឯកឧត្តម សុខ លូ តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំងមូល សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា និង គ្រឿងឧបភោគ​បរិភោគ ដល់​រដ្ឋបាល​ខេត្ត ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​ធ្វើ​ការចាត់ចែង​រៀបចំ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ធំ ៕

Filed in: ព័ត៌មានជាតិ