ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដង្ហែរ​កឋិន​សាមគ្គី​កងរាជអាវុធហត្ថ​ប្រមូល​បច្ច័យ​ជាង​៤០០​លាន​រៀល ក្នុងនោះ​ថវិកា​១២០​លាន​រៀល បាន​យក​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្តាល​)៖ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកស្រី ស្រី ហ៊ាញ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី កងរាជអាវុធហត្ថ ទៅកាន់​វត្ត​ទេព​វង្សី ដែល​ស្ថិតនៅក្នុង​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​តា​តែ​ន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្ដើម​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោកស្រី បាន​ប្រគេន​ទេយ្យវត្ថុ​ចង្ហាន់ និង​ប្រមូល​បច្ច័យ​បាន​ចំនួន ៤២៧,៥៧៥,០០០៛ វេរ​ប្រគេន​ព្រះសង្ឃ និង​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​យក​ថវិកា​មួយ​ចំណែក​ចំនួន​១២០​លាន​រៀល ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​៕

Filed in: ព័ត៌មានជាតិ