ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​លោក ជាវ តា​យ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​តាម​ដងព្រែក​កំពង់បាយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​កន្លងមក និង​ឈាន​ដល់​ការប្រកាស​ជូនដំណឹងរ​បស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត ស្ដីពី ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដែល​ត្រូវ​ធ្វើការ​បង្ហៀរទឹក​ចេញពី​ទំនប់​ទៅតាម​លក្ខណៈ​បច្ចេកទេស កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​រួចមក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​ក្រុមការងារ ដែល​មាន​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង​នគរបាល​ខេត្ត កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤១ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​វាយតម្លៃ​ពី​ស្ថានភាព​ទឹក​នៅ​ក្នុង​ភូមិសាស្ត្រ តាម​ដងព្រែក​កំពង់បាយ រហូត​ដល់​ព្រែក​កំចាយ ក្នុង​ភូមិ​អណ្ដូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​លោក ជាវ​តា​យ អភិបាលខេត្ត បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ដោយ​បាន​បញ្ជាក់ថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេជោ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​តែងតែ​បាន​យកចិត្តទុកដាក់​គិតគូរ​និង​ផ្សាភ្ជាប់​រូ​ម​សុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ​គឺ​មិន​បាន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ដោយ​គ្មាន​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។

​ទន្ទឹម​នឹង​នោះ​សម្ដេច​តេជោ តែងតែ​បាន​ក្រើនរំលឹក​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​ចុះ​ផ្សារភ្ជាប់​រួមសុខ​រួម​ទុក្ខលំបាក​និង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ផ្សេងៗ ពិសេស​ក្នុង​ស្ថានភាព​ទឹក​ជំនន់​នៅ​ពេល​នេះ ដើម្បី​រួម​សហការ​គ្នា ដោះស្រាយ និង​បង្ការ​ទប់ស្កាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​គ្រោះទឹកជំនន់​ន​ហើយ​មិន​បាន​យកចិត្តទុកដាក់​គិតគូរ​ដោះស្រាយ​បាន​ឡើយ​។

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា តាម​ការពិនិត្យ​វាយតម្លៃ​អំពី​ស្ថានភាព​ទឹក ដែល​បាន​បង្ហូរ​ចេញ​ពី​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ និង​ទឹក​ដែល​បាន​ហូរ​ធ្លាក់​ពី​ស្ទឹង​កែវ មក​ចូល​តាម​ដងព្រែក​កំពុងបាយ​នេះ តាម​ការពិនិត្យ​ជាក់ស្ដែង គឺ​មិន​បាន​ធ្វើឱ្យមាន​ការព្រួយបារម្ភ ដែល​នាំ​ឱ្យ​រង​ផលប៉ះពាល់ លិចលង់​ស្រែចម្ការ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដូច​បណ្ដា​ឆ្នាំ កន្លង​ទៅ​នោះ​ទេ​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ពី​មូលហេតុ​នេះ​ថា គឺ​ទី ១ នៅពេល​បើក​បង្ហៀរទឹក​ចេញពី​ទំនប់​វ៉ា​រី​អគ្គិសនី​កំចាយ រដ្ឋបាលខេត្ត​តែងតែ​មាន​ការគិតគូរ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ ជា​ប្រចាំ​ដោយ​ជូន​ដំណឹង​មក​ដល់​អាជ្ញាធរខេត្ត ជាមុន​ហើយ​មាន​ការបើក​ទឹក​ដោយ​លក្ខណៈ​បច្ចេកទេស​ជា​សន្សឹមៗ និង​ទី​២ នៅ​រយៈពេល​កន្លង​ទៅ រដ្ឋបាលខេត្ត​មាន​ការគិតគូរ​ខ្ពស់ ពី​បញ្ហា​ផ្លូវទឹក​តាម​ដងព្រែក​កំពង់បាយ គឺ​មាន​ការស្ដារ ផ្លូវទឹក​តាម​ដងព្រែក ធ្វើអោយ​ទឹក​ហូរ​បាន​លឿន​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ឯកឧត្តម​អភិបាលខេត្ត ក៏​នៅតែ​មាន​ការអំពាវនាវ និង​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​តាម​ដងព្រែក​កំពង់បាយ​នេះ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​មាន​ការយកចិត្ត​ទុកដាក់​តាមដាន​ចំពោះ​ស្ថានភាព​ទឹក​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ដែល​កើតឡើង​ដោយ យថាហេតុ​នូវ​ជំនន់​ទឹកភ្លៀង​នេះ ព្រោះ​យើង​មិនអាច​កំណត់​បាន​ជាក់លាក់​មុន​បានឡើយ អំពី​បញ្ហា​គ្រោះធម្មជាតិ​។

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ​អភិបាល​ខេត្ត​ក៏​បាន ជូន មី​បញ្ចប់​ដល់​ប្រជាពលរដ្ឋ​និង​ជូន​ថវិកា​មួយ​ចំនួន​ដល់​កងកម្លាំង​ន​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤១​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ