ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កន្លង​ចម្រុះ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅតែ​មមាញឹក​ចុះជួយ​ពលរដ្ឋ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅតែ​បន្ត​ឡើង​ខ្ពស់ និង ជន​លិច​ដល់ សង្កាត់​ជាច្រើន​បន្ថែមទៀត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​
​កម្លាំង​ចម្រុះ​ក្នុង​រាជធានី​ភ្នំពេញ រួមមាន អាជ្ញាធរ​, កងរាជអាវុធហត្ថ​, កង​នគរបាល​, កង​អង្គរក្ស​, កងពល​តូច​ថ្មើរជើង​លេខ​៧០ នៅតែ​មមាញឹក​គ្រប់ពេលវេលា ក្នុង​ការចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ ដោយ​ទឹកជំនន់ គ្រប់​គោលដៅ​។​

​ក្នុងនោះ​ដែរ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ដោយ​ម៉ឹងម៉ាត់​ដល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ ឲ្យ​ដឹកនាំ​កម្លាំង​ចូលរួម​សហការ​ជាមួយ​កម្លាំង ចម្រុះ​គ្រប់​ប្រភេទ ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ជា​អតិបរិមា​។

​គិត​តាំង​ពី​ម្សិលមិញ យប់មិញ រហូតដល់​ពេល​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អនុវត្ត​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដោយ​ដឹកនាំ​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយផ្ទាល់ និង​មាន​ការចូលរួម​ពី​ក្រុម​អូប័រ​របស់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​តាម​គោលដៅ​រងគ្រោះ សង្គ្រោះ​ពលរដ្ឋ​យ៉ាង​មមាញឹក​បំផុត​។

​ជាក់ស្តែង​កាលពី​ម្សិលមិញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឈរជើង​ដឹកនាំ​បញ្ជា​កម្លាំង​ពេញ​មួយ​ថ្ងៃ នៅ​តំបន់​ផ្លូវ​សណ្តរ​ស្ទឹង សង្កាត់​គង​ន​យ និង សង្កាត់​រលួស លុះ​យប់​ឡើង​លោក​បាន​បន្ត​ទៅ​ឈរជើង នៅ​តំបន់​ផ្សារ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ពេញ​មួយ​យប់​រហូតដល់​ម៉ោង ៥​ភ្លឺ ទើប​បន្ត​ទៅ​ឈរជើង នៅ​តំបន់​លិច​ទឹកសង្កាត់​ព្រែកកំពឹស​ដើម្បី​ដឹកនាំ​កម្លាំង​ច្រក​កា​រ៉ុង​ខ្សាច់​ទប់​ទឹក​កុំឲ្យ​ច្រោះដី​ដាច់​ផ្លូវ រហូតដល់​ពេល​ថ្ងៃ​ត្រង់នេះ​៕

Filed in: ព័ត៌មានជាតិ