ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!==>អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !==>ពលរដ្ឋប្រុសស្រី១១នាក់មានអាការៈក្អួតចង្អោរ រាក រួសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ==>កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!==>សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​

​អបអ​សាទរ ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ខណ្ឌ​ដូនពេ​ញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា ឆ្នាំ​២០២០ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា មុន​នឹង​ឈានទៅដល់​ការកសាង​អគារ​រដ្ឋបាល​ខណ្ឌ ដូនពេញ និង​ខណ្ឌ ៧​មករា បាន​ផ្តើម​ចេញពី​ការជួសជុល​កែលំអ កសាង​ថ្មី ហេដ្ឋារចនាសម្ពន្ធ​ទីប​ញ្ជា​ការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់​ក្នុង​រយៈកាល​កន្លងមក និង​យក​ជា​គំរូ កែលំអ កសាង​ថ្មី នៅតាម​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​ទាំង ១៤ ឱ្យមាន​ការឯកភាព​គ្នា​តាម​គំរូ និង​ស្ទង់​ដា​តែមួយ​។

​មានមតិ​ក្នុង​ពិធី​នេះ​ដែរ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ រក្សា​ស្ថេរភាព​នយោបាយ ប្រឆាំង​ទប់ស្កាត់​រាល់​ឧបាយកល​ប៉ុនប៉ង​បង្ក​វិទ្ធង្សនា បដិវត្ត​ពណ៌ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ រក្សា​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​បាន​ខិតខំ​កសាង​នូ​ង​សំណង់ អគារ​រដ្ឋបាល កន្លែង​ធ្វើការ​បាន​សម​រម្យ​និង​មាន​ស្ទង់​ដា​តែមួយ​។

​ក្នុង​នេះដែរ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា អគារ​នេះ​និង​ដើរ​តួនាទី យ៉ាង​សំខាន់​សម្រាប់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ក៏ដូចជា​កងរាជអាវុធហត្ថ​រាជធានីភ្ន​ពេញ ស្នាក់នៅ ធ្វើការ ដើម្បី​រួម​ជាមួយ​និង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ប្រតិបត្តិ​នូវ​តួនាទី ភារកិច្ច ក្នុង​ការការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ ពង្រឹង​ការអនុវត្ត​ច្បាប់ កសាង​នីតិរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។
​លោក នាយ​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែង​នូវ​អំណរគុណ លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ សាលាខណ្ឌ​ដូនពេញ ដែល​បាន​ផ្តល់​ទីតាំង​និង​គាំទ្រ​ដល់​ដំណើរ​សាងសង់ និង​ថ្លែង​នូវ​ការកោតសរសើរ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​បាន​ដឹកនាំ​កៀងគរ​ចលនា​សប្បុរសជន ប្រមូល​មូលិ​ធិ​សម្រាប់​ដំណើរការ ការសាងសង់​សំណង់​នេះ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន ដែល​បាន​បរិច្ចាក​ថវិកា ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន ជួយឧបត្ថម្ភ ធ្វើអោយ​សំណង់​មួយ​នេះ បានកកើតឡើង​ជា​រូបរាង​ពិតប្រាកដ ព្រមទាំង​ជូនពរ​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ទាំងអស់​សូម​ប្រកបដោយ សុខភាព​ល្អ បរិ​បូរ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​ចំ​រ៉ុង​ចំរើន​ក្នុង​ការប្រកប​របរ​អា​ជីវ​កម្ម​។​

​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បន្តថា ដើម្បី​អនុវត្ត​តួនាទី ភារកិច្ច មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់ចេញ​នូវ​កិច្ចការ​អាទិភាព ៧ ធ្វើជា​មូលដ្ឋាន​សម្រាប់​ធ្វើ​សកម្មភាព ១. ការហូបចុក ២. ស្លៀកពាក់ ៣. ការសាងសង់​សំណង់​អគារ​សម្រាប់​ស្នាក់នៅ ធ្វើការ រៀនសូត្រ ៤. ការថែទាំ​សុខភាព ៥. ការ​អប់រ​រំ ហ្វឹកហ្វឺន​និង​រៀនសូត្រ ៦. ការធានា​មធ្យោបាយ​ធ្វើដំណើរ ឧបករណ៍ សម្ភារៈ គ្រឿង​បំពាក់ និង​៧. កំសាន្ត លំហែរ និង​គោលនយោបាយ​សរសើរ លើកទឹកចិត្ត ព្រមទាំង​ដោះស្រាយ​នៅពេល​ជួប​ទុក្ខលំបាក​។

​ពិធី​ដែល​កំពុង​ដែល​ប្រារព្ធ​នាពេលនេះ ស្ថិត​នៅក្នុង​ការងា​រ​អាទិភាព​ទី​៣ ដូច្នេះ​គ្មាន​ការងារ​ដែល​កងរាជអាវុធហត្ថ ធ្វើ​ហើយ​គ្មាន​ផែនការ ឬ​គ្មាន​ការគិត​ទុកជា​មុន​នោះ​ទេ​។

​ជាមួយគ្នានេះដែរ លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ បាន​រំលឹក​ដល់​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ក៏ដូចជា កងរាជអាវុធហត្ថ​ទូទាំងប្រទេស ៖
១. ទំ​រាំ​កសាង​នូវ​អគារ​មួយ​នេះ​ឡើង ពិតជា​លំបាក ចំណាយ​ពេលវេលា​និង​ថវិកា ដោយ​មាន​ការចូលរួម​ជាច្រើន​ប្រភព សូម​អស់លោក​យកចិត្តទុកដាក់​ថែទាំ និង​ប្រើប្រាស់​បាន​យូរអង្វែង
២.​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ពិសេស​ត្រូវ​តាមដាន​និង​ក្តាប់ជាប់​នូវ​ពត៌មាន​ប្រែប្រួល ការងារ​អប់រំ ពង្រឹង​ការងារ​នីតិវិធី ធ្វើជា​គំរូ​ល្អ​ក្នុង​ការគោរព​វិន័យ​ក​ង​ទ័ព គំរូ​ក្នុង​ការប្រតិបត្តិ​ច្បាប់ ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប្តេជ្ញា​ការពារ​ដាច់ខាត ច្បាប់រដ្ឋធម្មនុញ្ញ

៣.​ទោះបី​កម្ពុជា ការពារ​បាន​នូវ​ការ​រាលដាល​ជំងឺ​កូវី​ដ​១៩ ក៏ដោយ ត្រូវ​បន្ត​គោរព​នូវ​វិធាន​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ តប​តាម​ការ​ក្រើនរំលឹក​របស់ សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល បន្ត​អនុវត្ត​អាវុធហត្ថ​ម្នាក់ៗ សុវត្ថិភាព បន្ទាយ​សុវត្ថិភាព គ្រួសារ​សុវត្ថិភាព សង្គម​ទាំងមូល​សុវត្ថិភាព

៤.​យកចិត្តទុកដាក់​ចុះបញ្ជី​ដីធ្លី​និង​ធ្វើ​បណ្ណសំគាល់អចលន​ទ្រព្យ តាម​ការណែនាំ​របស់​ក្រសួង​ការពារជាតិ និង​៥.​បន្ត​អនុវត្ត​នូវ​ពាក្យស្លោក ជួយ​គិត ជួយ​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ និង​ទិស​ស្លោក ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​។

​ដើម្បី​រួមចំណែក​ក្នុង​ការចំណាយ​សាងសង់​នេះ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ចលនា​រក​ការគាំទ្រ​ថវិកា​ចំនួន ដប់​ម៉ឺន​ដុល្លារ ដើម្បី​រួមចំណែក​ក្នុង​ការកសាង​នៅថ្ងៃនេះ ៕

Filed in: ព័ត៌មានជាតិ