ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​កម្លាំង​និង​សំភា​រះ ចុះជួយ​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ
​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី ១២​ខែតុលា​ឆ្នាំ​.២០២០ លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​កម្លាំង​និង​សំភា​រះ ចុះជួយ​ប្រជាពលរដ្ឋ មានដូចជា​៖
១-​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​និង​វរ​សេនា​តូច​ការពារ ព្រំដែន​គោក​លេខ​៨០៧ សរុប ៥៥​នាក់ មាន​ទូក​២​គ្រឿង ចុះ​ជួយ​ដក និង​ដឹកជញ្ជូន​ដំឡូង របស់​ប្រជាពលរដ្ឋ​ដែល​លិច​ទឹក នៅ​ភូមិ​បឹង​តា​ស្រី (​អូរ​កំបុត​) ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។​
២-​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក សរុប​២៦​នាក់ ចុះ​ជួយ​កាយ​ដី​ដាក់​ការុង​ទប់​អាងទឹក​ប្រាសាទប្រាំ រង​ការខូចខាត នៅ​ភូមិ​ឃុំ​តា​ផូ ស្រុក​ស្វាយចេក ។​
៣-​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី និង​កម្លាំង​ខេត្ត សរុប ២៣​នាក់ ប្រើ​កាណូត​៣​គ្រឿង អោយ​ចុះ​ជួយ​ជន្លៀស​ប្រជាពលរដ្ឋ និង​ដឹកជញ្ជូន​ឥ​វ៉ាន់ រងគ្រោះ​ជំនន់​ទឹកភ្លៀង​លិច នៅ​ភូមិ​សាយ សាម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បូរី ទៅ​ដាក់​កន្លែង​ទីទួល​សុវត្ថិភាព ៕

Filed in: ព័ត៌មានជាតិ