ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ពិធី​បិទ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ អ៊ី​លី​ត​ខាប់ ឆ្នាំ​២០២០ ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១១​ខែតុលា​ឆ្នាំ​២០២០ លោក ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ អុ​ី​លី​តខាប់ ឆ្នាំ​២០២០ ខេត្ត​បន្ទាយមានជ័យ ។​

​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម ស្រេង សុផល សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត ឯកឧត្ដម លន់ វាសនា សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក បួ​យ ម៉េង តំណាង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត លោក ហួត គង់ ម្ចាស់​សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់​ក្រុមហ៊ុន​សំណង់​ហាក់​ហុក​។​

​បើ​តាម​របាយការណ៍រ​បស់​លោក លឹម គឹម​ហាក់ គណ​:​កម្ម​ការរៀបចំ​ការប្រកួត​បានឱ្យដឹងថា ការប្រកួត​កីឡា​បាល់ទាត់​នេះ​ចាប់ផ្ដើម​ដំណើការ​តាំងពី​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០២០ មាន​រយ​:​ពេល​៧៩​ថ្ងៃ​ហើយ នៅ​តារាង​បាល់ទាត់​សប្ប​និមិត្ត (​អុ​ី​លីត​ស្ពត​ក្លឹប​) ស្ថិតក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។​

​លោក ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន បាន​បញ្ជាក់​ឱ្យដឹងថា តាមរយ​:​លទ្ធផល​នៃ​ការប្រកួត យើង​រកឃើញ​ក្រុមកីឡា​ដែល​មាន​សមត្ថភាព​ដណ្ដើម​បាន​ពានរង្វាន់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ក្នុងចំណោម​១៨​ក្រុម​ផងដែរ​។​

​ក្នុង​ពិធី​នេះ​ដែរ​លោក ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ឧបត្ថម្ភ ជា​ថវិកា​ចំនួន​៣៩០០០០០​រៀល (​បី​លាន​ប្រាំបួន​សែន​រៀល​) ដល់ គណ​:​កម្ម​ការរៀបចំ​ការប្រកួត អាជ្ញាកណ្ដាល ពិធីករ និង​ក្រុមកីឡា​ទទួលបាន​ចំណាត់ លេខ​១ លេខ​២ លេខ​៣ ដើម្បី​ជា​ការលើកទឹកចិត្ត​ផងដែរ ៕​

Filed in: ព័ត៌មានជាតិ