ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​កងកម្លាំង​គ្រប់​រាជធានី​-​ខេត្ត ត្រៀម​ខ្លួន​គ្រប់ពេល ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​មួយ ឱ្យ​អង្គភាព​នគរបាល​គ្រប់​រាជធានី​-​ខេត្ត ត្រៀមខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​ដែល​កម្លាំង​នគរបាល ក៏​បាន​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ នៅ​ខេត្ត​ចំនួន​៤​រួច​ហើយ​ផង​ដែរ​។ នេះ​បើ​តាម យោង​ផេ​ខ ហ្វេ​សប៊ុក របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ (https://www.facebook.com/cambodiapolice) ។​

​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើឡើង​ខណៈ​ដែល​បណ្តា​ខេត្ត​មួយចំនួន នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​បណ្តាល​មកពី​ធ្លាក់ភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់ ខណៈ​ដែល​ការព្យាករណ៍​បាន​បញ្ហា​ថា នឹង​មាន​ភ្លៀង​ថែម​ទៀត នៅ​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយសារ​កម្ពុជា មាន​ស្ថានភាព​ទឹកជំនន់​បាន​ហក់​ឡើង​ទៀត ជា​ពិសេស​ខេត្ត​ពោធិ៍សាត់ ដោយ​បាន​លិច​ផ្លូវជាតិ​លេខ​៥ ផង​នោះ ទើប​អគ្គស្នងការដ្ឋាន​មាន​ក្តីបារម្ភ ដែល​ត្រូវ​ត្រៀម​កងកម្លាំង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដើម្បី​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យទាន់​ពេលវេលា​។​

​លោក​អះអាង​ថា «​ដូច្នេះ​ដើម្បី​កុំ​ឱ្យ​បាត់​ភាពម្ចាស់ការ យើង​បាន​ត្រៀមកម្លាំង​គ្រប់​អង្គភាព គ្រប់​ស្នងការ​រាជធានី​ខេត្ត ឱ្យ​ត្រៀមកម្លាំង​ទាំង​មធ្យោបាយ និង​សម្ភារៈ​ទាំងអស់ ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឬ​ក៏​ជួយ​គ្នា​ទៅវិញទៅមក សម្រាប់​នៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​នៅ​ជាប់​គ្នា ដោយ​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង​»​។​

​ទោះជា​យ៉ាងនេះក្តី អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ថា សម្រាប់​នៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ កងកម្លាំង​នគរបាល​តាម​មូលដ្ឋាន បាននិងកំពុង​ចេញ​ប្រតិបត្តិការ ក្នុង​ការសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ