ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ប្រគល់​សម្ភារ​បរិក្ខា​ពេទ្យ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ដើម្បី​ឆ្លើយតប​យុទ្ធនាការ​បង្ការ ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម សៅ សុខា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ ប្រគល់​សម្ភារ និង​គ្រឿង​បរិក្ខា​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ដើម្បី​ឆ្លើយតប​យុទ្ធនាការ​បង្ការ ទប់ស្កាត់ ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ក្នុង​ពិធី​ប្រគល់​នោះ ឯកឧត្តម សៅ សុខា បាន​ថ្លែងថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​ឆ្លងកូវី​ដ​១៩ បាននិងកំពុង​រី​ករា​ល​ដាល​ក្នុង​ពិភពលោក ហើយ​បញ្ហា​នេះ​គឺ​ជា​បន្ទុក​ដ៏​លំបាក​ធ្ងន់ធ្ងរ សម្រាប់​នៅ​កម្ពុជា​យើង ផងដែរ​។​
​ឯកឧត្តម​ថា «​នៅក្នុង​ស្ថានការណ៍​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​និង​កំពុង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដ៏​លំបាក​នេះ ហេតុដូចនេះ​ហើយ​ដើម្បី​រួមចំណែក​ការលំបាក​ជាមួយ​រាជរដ្ឋាភិបាល​នេះ ខ្ញុំ​ផ្ទាល់​តែង​បាន​យកចិត្តទុកដាក់​ដោះស្រាយ ផ្ដល់​ស្បៀងអាហារ ទំនុកបម្រុង​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ការខ្វះខាត រួម​នឹង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជា​បន្តបន្ទាប់​ដែល​បម្រើឱ្យ​សកម្មភាព ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​បាន​ធ្វើ​ការបែងចែក​សម្រាប់​បង្ការ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់​ក្នុង​ខេត្ត​ផងដែរ​»​។​

​ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត​ទាំងអស់ ឱ្យ​បន្ត​ការខិតខំ​យកចិត្តទុកដាក់ និង​សហការ​ថែម​ទៀត ឱ្យបាន​ល្អ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​អ្នកពាក់ព័ន្ធ ពិសេស​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​អនាម័យ តាម​ក្រសួង​សុខាភិបាល គឺ​ក្នុង​គោលដៅ​រួម ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ ដ៏​កាច​សាហាវ​មួយ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្ភារ​ដែល​បាន​ប្រគល់ជូន​រួមមាន​៖ សាប៊ូ​លាងដៃ ៦៦០​ដុំ​, ម៉ាស ១០២០​ប្រអប់​, អាល់​កុល ១៧៤០​លីត្រ​ផងដែរ ។​

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម​ប្រធាន សៅ សុខា បានបញ្ជាក់​ថា សកម្មភាព​ទាំងអស់​នេះ​គឺ​មិន​អាច​ខ្វះ​បាន​ពី​ការចូលរួម របស់​សប្បុរសជន ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ក្រុមហ៊ុន​សហគ្រាស​នានា ដែល​គិត​មកដល់ពេលនេះ ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​-១៩ ជូន​ដល់​រដ្ឋាភិបាល​មាន​គ្រឿងឧបភោគ បរិភោគ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ