ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ទៅកាន់​វត្ត​ជ្រោយ​ស្នោ ស្ថិតក្នុង​ភូមិ​ជ្រោយ​ស្នោ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្តាល​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រីរាជការ ក្រោម​ឱវាទ​ក្រសួង ដង្ហែ​កឋិនទាន​សាមគ្គី​ទៅកាន់​វត្ត​ជ្រោយ​ស្នោ ស្ថិតនៅ​ភូមិ​ជ្រោយ​ស្នោ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល ដើម្បី​នាំយក​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស​។​

​កឋិនទាន​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ បាន​ជួបជុំ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​នៅ​ទីស្តីការក្រសួង ដើម្បី​ចូលរួម​ពិធី​ក្រុង​ពាលី​ប្រារព្វ​ធ្វើ​បទ​នមស្សការ​ព្រះ​រតន​ត្រៃយ៍ និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត រួច​សម្តែង​ធម្មទេសនា លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៦៖០០​ព្រឹក ជួបជុំ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​នៅ​ទីស្តីការក្រសួង ដង្ហែ​ដោយ​រថយន្ត​ឆ្លងកាត់​រាជធានី​ភ្នំពេញ បន្ត​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១ ឆ្លងស្ពាន​កោះធំ ឆ្ពោះ​ទៅកាន់​វត្ត​ជ្រោយ​ស្នោ ដែល​ជា​វត្ត​ដាច់ស្រយាល ក្នុងចំណោម​វត្ត​ដាច់ស្រយាល​ទាំងឡាយ​ក្នុង​ស្រុក​កោះធំ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ឃើញ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​បាន​ស្រុះស្រួល មូលមតិ​គ្នា​រៀបចំ​បុណ្យ​កឋិនទាន​សាមគ្គី​នេះ​ឡើង​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និង​ស្មារតី​សាមគ្គីភាព​យ៉ាង​ជិតស្និទ្ធ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា «​យើង​មាន​ឱកាស​ធ្វើ​បុណ្យ​ធ្វើ​ទាន​កសាង​នូវ​សេចក្តី​ល្អ គឺ​ដោយសារ​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​»​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បួងសួង​ដល់​ទេវតា​ប្រទាន​ពរជ័យ សិរី​មង្គល វិបុល​សុខ កើតមាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប និង​សូម​ជួប​តែ​ពុទ្ធពរ ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ជូន​នូវ​កុសលផល​បុណ្យ​ចំពោះ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ សូម​បាន​សុខ ចម្រុងចម្រើន មាន​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​រៀង​រហូត​ទៅ​៕

Filed in: ព័ត៌មានជាតិ