ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដឹកនាំ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រី​សាខា អនុសាខា លោកស្រី​អភិបាលរង​ខេត្ត មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន មន្ទីរ​កិច្ចការនារី អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​នាំយក​អំណោយឧ​ប​ត្ត​ម្ភដល់​គ្រួសារ​ស្ត្រីក្រីក្រ ដែល​បាន​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដឹកនាំ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រី​សាខា អនុសាខា លោកស្រី​អភិបាលរង​ខេត្ត មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន មន្ទីរ​កិច្ចការនារី អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​នាំយក​អំណោយឧ​ប​ត្ត​ម្ភដល់​គ្រួសារ​ស្ត្រីក្រីក្រ ដែល​បាន​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០ កន្លងមក បន្សល់​ទុក​កូនប្រុស ស្រី​ចំនួន ០៣​នាក់ ស្ថិតនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​រំលែក​ទុក​គ្រួសារ​ក្មួយៗ ដែល​បាន​បាត់បង់​ម្តាយ​ព្រមទាំង​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ពិសេស សម្តេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​កុមារ​កំព្រា​គ្មាន​ទីពឹង ។

​ក្នុងឱកាស​នោះ លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន ក៍​បាន​ផ្តាំផ្ញើ​ក្មួយ​ទាំង​បី​ថា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​និង​ជួយ​គាំទ្រ​ក្មួយ ប្រសិនបើ​គ្មាន​សាច់ញាតិ​គ្រប់គ្រង សូម​ទាក់ទង​មក​មន្ទីរ​សង្គមកិច្ច ដើម្បី​ជួយ​សម្រួល​ជីវភាព​ឱ្យ​ក្មួយ​ស្នាក់ នៅ​រៀនសូត្រ​នៅ​មណ្ឌល​កុមារកំព្រា​ក្រុងព្រះសីហនុ រហូត​ក្មួយៗ​មាន​លទ្ធភាព​អាច​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត ។

​អំណោយ​ឧបត្ថម្ភ​របស់​សាខា​កាកបាទក្រហម​ខេត្ត ចូលរួម​បុណ្យសព​រួមមាន ៖ អង្ករ ( ៥០​គីឡូក្រាម ) ត្រីខ ១​យួរ មី ១​កេស ប្រេង​ឆា ១​កា​ដុង ទឹក​ស៊ី​អី​វ ១​យួរ តង់ ១ ខោអាវ ១​កញ្ចប់ ថ្នាំ​ដុះធ្មេញ​២ ច្រាស​ដុះធ្មេញ​២ ស្បែកជើង ២​គូរ ទឹក​សុទ្ធ ២​កេស សាប៊ូកក់សក់​២​ដប សាប៊ូ​ដុស​ខ្លួន​២​ដុំ ឃី​ត​១​កញ្ចប់ (​មុង​១ ភួយ​១ សា​រ៉ុង​១ ក្រ​ម៉ា​១ មុង​១ ) និង​ថវិកា​ចំនួន ១​លាន​រៀល ៕

Filed in: ព័ត៌មានជាតិ