ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ស្នងការ​ខេត្ត​ឧត្តរមានជ័យ ប្រគល់​ថវិកា​ឧបត្ថម្ភ​គោល នយោបាយ​ជូន​ដល់​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង​មរណភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ជួប​សំណេះសំណាល និង​ប្រគល់​ថវិកា​ឧបត្ថម្ភ​គោល នយោបាយ ជូន​ដល់​មន្ត្រី​នគរ​របាល​ចូលនិវត្តន៍ និង​ទទួល​មរណភាព​សរុប ៣៩​នាក់​។​

​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរ​ជាតិ ដែល​ជា​និច្ច​ជា​កាល​តែង​គិតគូរ​យកចិត្តទុកដាក់​ជានិច្ច អំពី​សុខទុក្ខ​និង​ការរស់នៅ​របស់​កងកម្លាំង​នគររបាលជាតិ​រប​ស់​យើង​។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​វិរះ​ភាពដ៏​អង់អាច​ក្លាហាន​របស់​មន្ត្រីនគរបា​ល​ចូលនិវត្តន៍ និង​ជា​មន្ត្រី​នគរបាល​ដែល​ទទួលមរណភាព ដែល​កន្លងមក​បាន​បូជា​អស់ កម្លាំងកាយ កម្លាំងចិត្ត​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​សង្គមជាតិ ស្របតាម​ទិសដៅ​របស់​អគ្គស្នងការ​នគរបាលជាតិ ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​បាន​យ៉ាង​ល្អប្រសើរ​។​

​ឆ្លើយតប​និង​គុណបំណាច់​ខាងលើ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ប្រាក់ឧបត្ថម្ភ​គោលនយោបាយ​ជា​ការលើកទឹកចិត្ត ដើម្បី​ឲ្យ​មន្ត្រី​នគរបាល​របស់​យើង​ដែល ចូលនិវត្តន៍ ពេល​ក្លាយជា​ប្រជាពលរដ្ឋ​ធម្មតា មានឱកាស​យកទៅ​ប្រកប​របរ​ផ្សេងៗ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ