ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម ឃួ​ង ស្រេង ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​សមត្ថភាព​ប្រមូល​សំរាម​បាន​២០០០ តោន​ក្នុង​មួយថ្ងៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃទី​០៩ តុលា ឆ្នាំ​២០២០​នេះ​ថា មកដល់​ពេល​នេះ​ទាំង​១៤​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥​បាន​និង​កំពុង​ដុតដៃដុតជើង​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​ក្នុង​មួយ​ថ្ងៃ​យើង​ប្រមូល​សំរាម​បាន ប្រមាណ​២០០០​តោន ខណៈ​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​មាន​សម្រាម​ចំនួន​២៨៦៥​តោន​។​

​ជាមួយគ្នានេះ លោក​អភិបាល​បាន​សម្តែង​នូវ​ការជឿជាក់​ថា មិន​យូរ​ទេ​ការប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា បើទោះបី​កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក៏​ដោយ​។​

​តាម​ការលើកឡើង​របស់ ឯកឧត្តម ឃួ​ង ស្រេង ថា កិច្ច​ការងារ​ប្រមូល​សំរាម​នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៩​មក ដោយ​បាន​ចែក​ម៉ូតូ​កង់​បី​សម្រាប់​ដឹក​សំរាម​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ជាមួយ​នឹង​ការទិញ​គ្រឿងចក្រ​ចំនួន​៧០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​សំរាម​ទៅ​ចាក់​ទីលាន​ផងដែរ ។​

​សម្រាប់​ដំណាក់កាល​នេះ បើ​តាម​ការលើកឡើងរ​បស់​លោក​អភិបាល​រាជធានី​ថា ទាំង​អគ្គស្នងការ​នគរបាល​ជាតិ ទាំង​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​សន្យា​បញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ភេទ​នេះ​ប្រមាណ​២​ពាន់​នាក់ មក​ជួយ​លើ​ការងារ​ដឹកជញ្ជូន​និង​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។ តែ​ទោះបីជា​យ៉ាងណាក្តី​កម្លាំង​ទាំងនេះ គឺ​មិន​ទាន់​យកមក​ប្រើប្រាស់​នៅ​ឡើយ​ទេ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឱ្យបាន​ល្អ កុំ​យក​ទៅ​បោះចោល​នៅ​តាម​ទីសាធារណៈ អាច​យកទៅ​ដាក់​នៅ​ដេប៉ូ ចាក់​សំរាម​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ការធ្វើ​បែប​នេះ​និង​ជួយ​សម្រួល​ការងារ​ច្រើន​សម្រាប់​ក្រុម​ការងា​រដឹក ជញ្ជូន​សំរាម​របស់​យើង​៕

 

Filed in: ព័ត៌មានជាតិ