ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្តមសេនីយ៍ត្រីយ៍ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ណែនាំ​មន្ត្រីនគរបាល​ត្រូវ​ខិតខំ​បំរើ​ប្រជាពលរដ្ឋ និង​បង្ការ​ទប់ស្កាត់​បទល្មើស​នានា​ក្នុង​មូលដ្ឋាន​ឱ្យបាន​ជោគជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​សន្តិសុខ និង​ព្រហ្មទណ្ឌ​រយៈពេល​ខ្លី​ដល់​មន្ត្រី នគរបាល​ជាតិ​នៃ​ស្នង​ក​ការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ត្រីយ៍ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ណែនាំ​ឱ្យ​មន្ត្រីនគរបាល​គ្រប់រូប ត្រូវ​ខិតខំ​បំរើ​ប្រជាពលរដ្ឋ ឱ្យ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ខិតខំ​បង្ការ ទប់ស្កាត់​បទល្មើស​នានា​កុំឱ្យ​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​លោក​ឧត្តមសេនីយ៍ ហួត សុធី ក៏​បាន​កោតសរសើ​រ​មន្ត្រីនគរបាល ដែល​ជា​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​យក​អស់​ប្រាជ្ញា​ស្មារតី ខិតខំ​ត្រងត្រាប់ និង​កត់ត្រា នៅ​មេរៀន​សំខាន់ៗ សម្រាប់​យក​ទៅ​អនុវត្ត​ន៍​ជាក់ស្តែង​នៅ​កន្លែង​រៀងៗ​ខ្លួន​។​

​លោក​ឧត្តមសេនីយ៍ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ផែន​ការងារ​ធនធានមនុស្ស ជា​ពិសេស​ជន​បង្គោល គ្រូ​ឧទ្ទេស​នាម មន្ត្រី​ពាក់​ពន្ធ័​ដែល​បាន​រៀបចំ និង​គាំទ្រ​កម្មវិធី រហូត​ទទួលបាន​ជោគជ័យ ជាមួយគ្នានេះ​ដែរ​លោក​ក៏​បាន​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បន្តទៀត យកចំណេះ​ទាំងអស់​ត្រឡប់​ទៅ​វិញ​អនុវត្ត​ជំនាញ និង​បំរើ​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព និង​បង្ការ ទប់ស្កាត់​បតល្មើស​នានា​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ