ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អំពាវនាវ​ដល់​នគរ​បាល​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ចំពោះ​អ្នកលេង​តាម​បណ្តាញ​សង្គម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ស្ពឺ ៖ អគ្គស្នងការ​រង​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​ក្រើនរំលឹក​ដល់​នគរបាល​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្នកលេង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ខណៈ​ការលេង​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​បាន​យក​ហ្វេ​ស​បុក​នេះ ដើម្បី​បំផុសបំផុល​ឲ្យមាន​ការ​ចលាចល​សង្គម ដែល​អាច​ឈាន​ដល់​ការធ្វើបដិវត្ត ពណ៌​បំផ្លាញ​សុខ​សន្តិភាព​ប្រទេសជាតិ​ដែល​កំពុង​មាន​សព្វថ្ងៃ​។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​វិជ្ជាជីវៈ​ផ្ទៃក្នុង​មន្ត្រីនគរបាល និង​ប្រកាស​តែង​តាំ​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើង​ថា នាពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បើ​កឲ្យប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​បុក ដោយ​សេរី​រហូត​អ្នកខ្លះ​បាន​យក​បណ្តាញ​សង្គម​នេះ មក​ធ្វើ​ការរិះគន់ និង​ញុះញង់​ឲ្យមាន​ការស្អប់​ថ្នាក់ដឹកនាំ និង​វាយប្រហារ​នគរបាល ខណៈ​ដែល​នគរបាល​បាន​ប្រព្រឹត្ត​កំហុសឆ្គង​អ្វី​ជា​ដើម​នោះ​។​

​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាលជាតិ បាន​សង្កត់ធ្ងន់ថា «​ការលេង​បណ្តាញ​សង្គម ដូចជា​យូ​ធូប តិកតុក និង​ហ្វេ​ស​បុក​នេះ ពេល​ឃើញ​គេ​បង្ហោះ​ហើយ​សូម​កុំ​ទាន់​ជឿ ហើយ​ត្រូវ​យកមក​ពិចារណា ខណៈ​សព្វថ្ងៃនេះ​មាន​ជន​មួយចំនួន​កំពុងតែ​បំពុល​បរិយាកាស​សង្គម ហើយ​ជន​ខិលខូច​ខ្លះ​ទៀត​កំពុងតែ​យក​បណ្តាញ​សង្គម​នេះ មក​បោក​បងប្អូន​ប្រជាពលរដ្ឋ​យកលុយ​។ ដូច្នេះ​សូម​យើង​ទាំងអស់គ្នា​ត្រូវ​ចេះ​ពិចារណា​ទាក់ទង​នឹង​ការលេង​នេះ ហើយ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​កុំឲ្យ​ការលេងតាម​បណ្តាញស​ង្គ​ម​នេះ​ក្លាយជា​ផលវិបាក​ដល់​ខ្លួនឯង ពិសេស​បង្កើត​អោយមាន​ចលនា​បដិវត្ត​ពណ៌​ឲ្យសោះ​»​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន ក៏បាន​លើកឡើង​ផងដែរ​ថា នាពេល​បច្ចុប្បន្ន​នេះ​ប្រទេសជាតិ​កំពុង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដូច្នេះ​ក្នុង​នាម​យើង​ជា​នគរបាល​ត្រូវតែ​ការពារ​ឲ្យបាន​ដាច់ខាត​នូវ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​មក​ធ្វើ​ការបំផ្លិតបំផ្លាញ​បាន​នោះឡើយ​។​

​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាលជាតិ បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ​រដ្ឋ​ធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ជា​ពិសេស​មាន​ឆន្ទៈ និង​គុណធម៌​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​អំពាវនាវ​ដល់​សិក្ខាកាម​ជា​នគរបាល​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ទាក់ទង​នឹង​មេ​រោគកូ​វិដ​១៩ ខណៈ​មេរោគ​នេះ​នៅតែ​បន្ត​កើតឡើង​ជា​បន្តបន្ទាប់​នៅលើ​សកលលោក ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​យើង​នេះ​។ ដោយ​កុំ​សន្តិភាព​និយម ជាមួយ​នឹង​មេរោគ​មួយ​នេះ​ឲ្យសោះ​នោះ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន ក៏បាន​នាំយក​ថវិកា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម្ភ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម ចំនួន ៥១​នាក់ ម្នាក់​ទទួលបាន ៥​ម៉ឺន​រៀល និង​សិក្ខាកាម​ជា​នគរបាល​ចំនួន ៥៣​នាក់ ម្នាក់​ទទួលបាន ៥​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ភេសជ្ជៈ​មួយចំនួន ដើម្បី​សម្រាប់​អាហារ​សាមគ្គី​ផងដែរ​៕
​ប្រភព​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​

Filed in: ព័ត៌មានជាតិ