ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់ការ​ផ្លូវច្បាប់ លើ​ក្រុម​ចាប់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ក្នុងភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ដោយ​មាន​អ្នកបញ្ជា​ពីក្រោយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺ​មាន​ចលនា​នៃ​ការចូល​មក​បោះ​របង​ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ នៅ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រដ្ឋ ស្ថិតនៅក្នុង​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ហើយ​ក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ ចុះ​ធ្វើ​ការទប់ស្កាត់ ដោយ​បាន​ធ្វើ​រុះរើ​ខ្ទម និង​បង្គោលរបង​ទាំងនោះ​ចេញ​វិញ​។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២០​នេះ អាជ្ញាធរខេត្ត​បាន​ព្រមាន​ចាត់ការ​ផ្លូវច្បាប់ លើ​ក្រុម​អ្នក​ទៅ​ចាប់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ដោយ​មាន​អ្នកបញ្ជា​ពីក្រោយ ដែល​ដី​នោះ​ស្ថិតនៅក្នុង​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ ក្រុម​ប្រជាពលរដ្ឋ ដែល​មាន​ការដឹកនាំ​បញ្ជា​ពី​មេខ្យល់ បាន​ចេញមក​ធ្វើការ​តវ៉ា និង​រារាំង​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​ស្រុក ដែល​ជា​មន្ត្រីរាជការ​សាធារណៈ ព្រមទាំង​បាន​នាំគ្នា​បិទផ្លូវ (​វិថី​សម្ដេច​សង្ឃរាជ ទេព វង្ស​) ធ្វើឱ្យ​កក់ស្ទះ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ដែល​ទង្វើ​នេះ​គឺជា​ការបំពាន​លើ​ផ្លូវ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​។ «​រដ្ឋបាលខេត្ត​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​មេខ្យល់ ចូលមក​ចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ និង​ចូលរួម​ក្នុង​ការប្រឆាំង​តវ៉ា បិទ​ផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​។

​កន្លង​មក​ករណី​ក្រុម​មេខ្យល់​ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យ​ចូល​បក​បោះ​របង ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ទីតាំង​ខាងលើ ហើយ​ក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ ចុះ​ធ្វើ​ការអប់រំ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ចាកចេញ​ពី​ទីតាំង​ដី​របស់​រដ្ឋ និង​បាន​ធ្វើការ​ដុះ​រើ​ខ្ទម និង​បង្គោលរបង ទាំងនោះ​ចេញ​ចំនួន ០៤ លើក​រួចមកហើយ ។​

​ក្នុងករណី​បងប្អូន​នៅតែ​បន្ត​ធ្វើ​សកម្មភាព ដែល​ប្រាសចាក​ពី​ផ្លូវច្បាប់​បន្តទៀត រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​»​។ នេះ​បើ​ខ្លឹមសារ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ៕

Filed in: ព័ត៌មានជាតិ