ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក រស់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​បឹង​សាគូ ជួប​សំណេះសំណាល​ជាមួយ យោធា​ថៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​÷ នៅ​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៨:០០​នាទី អង្គភាព​បាន​ចាត់ កម្លាំង​ប៉ុស្តិ៍​ព្រំដែន​បឹង​សាគូ​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៩១១ ចំនួន ០៩ នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ ជួប​សំណេះសំណាល​គ្នា​យោធា​ថៃ ដើម្បី​បង្កើន​សហប្រតិបត្តិការ​ល្អ រវាង​កម្លាំង​ជួរមុខ និង​កម្លាំង​ជួរ​មុខ​កម្ពុជា​-​ថៃ និង បង្កើន​ភាពស្និទ្ធស្នាល ជា​ប្រទេស​ជិតខាង​គ្នា ជាមួយ​កម្លាំង​ទាហាន​ឈុតខ្មៅ កងអនុសេនាធំ​១២០៥ ចំនួន​០៩​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឆាន វង្ស​វាយ​មេ​ធី មេបញ្ជាការ​កង អនុ​សេនា​ធំ ១២០៥ នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​បឹង​សាគូ (​ក្នុង​ទឹកដី កម្ពុជា​)​។​

​ដោយ​ក្នុង​នោះ ភាគី​ទាំងពីរ បាន​ជួប​សំណេះសំណាល​និង ធ្វើការ​ពិភាក្សា​គ្នា រួមមាន​៖
» សូមឲ្យ​មាន​ការ​យល់យោ​គ​គ្នា ទៅ​វិញ​ទៅ​
​មក​រវាង​កងកម្លាំង និង​កងកម្លាំង ដែល​នៅ​
​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​(​កម្ពុជា​-​ថៃ​)

» បង្កើន​ភាព​ស្និត​ស្នាល​គ្នា ឲ្យបាន​ល្អ​ប្រសើរ​
-​រួម​គ្នា​បង្ការ និង​ការពារ​ទប់ស្កាត់​កុំ​មាន​ការរីក​
​រាល​ជម្ងឺ​កូវី​ដ​19 នៅតាម​ព្រំដែន​គឺ​ខិតខំ​រួមគ្នា
​ទប់ស្កាត់​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់​

» រួម​គ្នា​ទប់ស្កាត់ បទល្មើស​គ្រឿងញៀន​
-​រួម​គ្នា​ទប់ស្កាត់ បទល្មើស​ចោរកម្ម ឆ្លងដែន​
​គ្រប់​ប្រភេទ ។​

​ការជួប​សំណេះសំណាល​នេះ ត្រូវបាន បញ្ចប់​នៅ​វេលា​ម៉ោង ៩: ៣០ នាទី​ថ្ងៃ​ដដែល​៕

Filed in: ព័ត៌មានជាតិ