ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រហាម​ដាច់​ខាត់​មិន​ឲ្យ​ដាក់​សាច់ញាតិ ឬ​គ្រួសារ​មាន​ជីវភាព​ប្រសើរ​បញ្ចូល​ក្នុង​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ឡើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ រដ្ឋមន្ត្រី​ក្រសួង​ផែនកា​របា​ន​បាន​រំឭក​នឹង​ហាម ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដាច់​ខាត់​មិន​ត្រូវ​ដាក់​បញ្ចូល​គ្រួសារ​ដែល​មាន​ជីវភាព​ប្រសើរ ឬ​គ្រួសារ​ជា​សាច់ញាតិ​អាជ្ញាធរ​មូលដ្ឋាន ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ចូលទៅ​ក្នុង​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។

​ថ្លែង​នៅក្នុង ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការចាប់ផ្ដើម​អនុវត្ត​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១៤ ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ ២០២០​នៅ​សាលាខេត្ត​កំពត ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បាន​មានប្រសាសន៍ថា ភាពក្រីក្រ​ជា​មូលដ្ឋាន​ស្មុគ្រស្មាញ​ពហុមុខ បង្ក​ឲ្យមាន​កំណើន​ប្រជាជន​ខ្ពស់ កង្វះ​អនាម័យ កង្វះ​ការអប់រំ កង្វះ​កាលានុវត្តភាព​ការងារ កង្វះ​សន្តិសុខ​ស្បៀង ការរើសអើង​ក្នុងសង្គម និង​ភាព​ងាយ​រងគ្រោះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ច្បាស់ និង​ចាត់​ភាពក្រីក្រ​ជា​មូលហេតុ​នៃ​ការខាតបង់​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ និង​បាន​ដាក់ចេញ​និង​អនុវត្ត​នយោបាយ​កំណែទម្រង់​លើ​គ្រប់ផ្នែក គ្រប់​វិស័យ ដើម្បី​ជំរុញ​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព នៅ​កម្ពុជា ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (២០១៦-២០៣០) និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ហើយ​កម្មវិធី​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ក្នុង​ការជំរុញ​ល្បឿន​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យបាន​ឆាប់រហ័ស​។ ដូច្នេះ​ទាំង​មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ និង​ពាក់ព័ន្ធ អាជ្ញ​ធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​គ្នា​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព តម្លាភាព ទទួលបាន​សេចក្តីទុកចិត្ត​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​សង្កត់ធ្ងន់ថា អភិបាលខេត្ត​ត្រូវ​ជួយ​ពិនិត្យ​តាមដាន និង​ធ្វើការ​ណែនាំ​ទៅ​តាម​បណ្តា​ក្រុង ស្រុក និង​ឃុំ​សង្កាត់ យកចិត្ត​ទុក​ខ្ពស់​និង​ត្រូវ​ជ្រើសរើស​គ្រួសារ​សម្ភាសន៍ ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ហើយ​ជៀសវាង​ដាច់ខាត ការដាក់បញ្ចូល​គ្រួសារ​ដែល​មាន​ជីវភាព​ប្រសើរ ឬ​គ្រួសារ​ជា​សាច់ញាតិ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​។

​សូមជម្រាបថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ក្រសួង​ផែនការ​មាន​ទិន្នន័យ​គ្រួសារ ក្រីក្រ​សរុប​ចំនួន​៦៨៩ ០៧៦​គ្រួសារ គិត​ជា​សមាជិក​មាន​ចំនួន​២ ៧៦១ ៩៤១​នាក់​, ក្នុងនោះ​ទិន្នន័យ​គ្រួសារ​ក្រីក្រ តាម​ជុំ​មាន​ចំនួន​៥០៨ ៦០៣ គ្រួសារ និង​ទិន្នន័យ​គ្រួសារ​ក្រីក្រ​អនុវត្ត​តាម​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ គិតពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ ដល់ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​ចំនួន​១៨០ ៤៧៣​គ្រួសារ​បន្ថែមទៀត​។​

​ដោយឡែក​ខេត្ត​កំពត តាម​របាយការណ៍​ឯកឧត្តម ជាវ តា​យ បានឲ្យដឹងថា កន្លងមក​ខេត្ត​កំពត​ធ្លាប់បាន​អនុវត្ត​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ចំនួន​៤​លើក​រួចមកហើយ សរុប​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្ត​ចំនួន ២៥.៦៤៥ គ្រួសារ​នៅ​ឆ្នាំ​២០២០ ក្នុងនោះ​កំឡុង​ពេល​កូវី​ត​១៩ រកឃើញ​គ្រួសារ​ក្រីក្រ​ចំនួន ៧,០៧៤​គ្រួសារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ