ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​អភិបាលខណ្ឌ​ទាំងអស់ ប្រើប្រាស់​គ្រប់​យន្តការ ធ្វើយ៉ាងណា​ដឹក​សំរាម​ចេញពី​ក្រុង​ឱ្យ​អស់​ចាប់ពី​យប់​នេះ !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អភិបាល​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ ប្រឹងប្រែង​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព ក្រោម​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ដឹកជញ្ជូន យក​សំរាម​ចេញពី​ក្នុង​ក្រុង​ទៅ​កាន់​ទីលាន​ចាក់សំរាម​ឱ្យបាន​គ្រប់​ខណ្ឌ ដោយ​ប្រើប្រាស់​យន្តការ​គ្រប់​រូបភាព ដោយ​ចាប់ផ្តើម​ជាបន្ទាន់​ចាប់ពី​យប់​នេះ​។​

​លោក​អភិបាល ក៏​បាន​បញ្ជា​ឱ្យ​អភិបាលរង​ទទួលបន្ទុក​យកចិត្តទុកដាក់ តាមដាន និង​ពិនិត្យ​សកម្មភាព​ប្រមូល​សំរាម​នៅ​យប់​នេះ​ឱ្យបាន​ហ្មត់ចត់ តាម​ស្មារតី​នៃ​កិច្ចប្រជុំ និង​យក​លទ្ធផល នៃ​កិច្ចប្រជុំ​នា​រសៀល​នេះ​ទៅ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​រថយន្ត​ដឹក​សំរាម​របស់​រដ្ឋបាល​រាជធានី​ទៅ​តាម​ខណ្ឌ​នី​មួយៗ​រួចហើយ ប៉ុន្តែ​បើ​មាន​តម្រូវ​ចាំបាច់ ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​បន្ថែម​ទៀត​នោះ សុំ​អភិបាលខណ្ឌ​ចាត់ចែង​ជួល​រថយន្ត​បែន​ដឹក​ដី​ឱ្យមក​ដឹក​សំរាម​ដោយ​គិត​តម្លៃ​ជា​តោន​ក្នុង​១​តោន​ចាប់ពី​១០​ដុល្លារ ដល់​១៤​ដុល្លារ ចំពោះ​ឡាន​ដែល​ប្រើប្រាស់​ប្រេង​ផ្ទាល់ខ្លួន​។​

​លើសពី​នេះ​ថែម​ទៀត ក៏ត្រូវ​ជួល​កម្លាំង​កម្មករ រួម​ទាំង​កម្លាំង​កម្មក​រ​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី ផងដែរ ដែល​ក្នុង​ម្នាក់​ផ្តល់​ជូន ១០​ដុល្លារ​នៅ​ពេល​ថ្ងៃ និង​បន្ថែម​៥​ដុល្លារ​ទៀត​សម្រាប់​អ្នក​ធ្វើការ​ពេលយប់​។​

​លោក​អភិបាលរង ក៏​បាន​ស្នើ​ឱ្យ​ខណ្ឌ​និមួយៗ​ជាពិសេស​ខណ្ឌ​ជាយក្រុង រក​ទីកន្លែង ឬ​ជួល​ដី​ប្រជាពលរដ្ឋ​ណា​ដែល​នៅ​ទំនេរ​មួយរយៈ​សម្រាប់​ស្តុក​សំរាម​ជា​បណ្តោះអាសន្ន​រង់ចាំ រថយន្ត​ដឹក​សំរាម​មក​ជញ្ជូន​បន្ត​ទៅ​កាន់​ទី​លាន​ចាក់សំរាម ធ្វើយ៉ាងណា​យប់​នេះ​យក​សំរាម​ឱ្យអស់​ពី​តាម​បណ្តារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​យ៉ាងណា​លោក កើត ឆែ ក៏​បាន​សុំ​គោលការណ៍​ពី​លោក​អភិបាល ដើម្បី​ចាត់ចែង​លេខ​រៀង​ខណ្ឌ​នី​មួយៗ ឱ្យបាន​ច្បាស់លាស់ ជាពិសេស​ចំពោះ​រថយន្ត​បែន​ដែល​ខណ្ឌ​បាន​ជួល ដើម្បី​ងាយស្រួល គ្រប់គ្រង និង​ត្រួតពិនិត្យ ក៏ដូចជា​ងាយស្រួល​គ្រប់គ្រង​ការចំណាយ​នានា​នៅក្នុង​ដំណាក់កាល​នេះ​ឱ្យបាន​ច្បាស់លាស់ ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​បំផុត​។​

​ការងារ​នេះ​សម្រេចបាន​ដោយ​ជោគជ័យ ក្រោម​ការយកចិត្តទុកដាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ដោះស្រាយ​បាន​បញ្ចប់ ។​

​សូមបញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុន ស៉ិន​ទ្រី នឹង​ដើរ​ប្រមូល​សំរាម​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ​ឡើង​វិញ ក្រោយ​ពួកគេ​ទទួលបាន​ដំណោះស្រាយ​សមស្រប​ពី​សាលា​រាជធានី​ភ្នំពេញ​។

Filed in: ព័ត៌មានជាតិ