(មណ្ឌលគិរី) ៖ នាព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំរដ្ឋបាលស្រុកកោះញ៉ែក បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកកោះញ៉ែក ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរដ្ឋបាលស្រុកកោះញែក។
ពីធីប្រកាសចូលកាន់មុខតំណែងខាងលើ ដោយ លោក ឌឹម នី នាយកទីចាត់ការរដ្ឋបាលខេត្ត មកកាន់តំណែងថ្មីជាអភិបាល នៃគណៈអភិបាលស្រុកកោះញែក។