ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​បង្ក្រាប​ជនសង្ស័យ​១៦​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន និង​បញ្ជូន​ទៅ​តុលាការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ជនសង្ស័យ​សរុប​ចំនួន​១៦​នាក់ សង្ស័យ​អាច​ជាប់​ពាក់ព័ន្ធ​សកម្មភាព​វិធាន​ញុះញង់​ប្រើប្រាស់ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន ដែល​ពេល​នេះ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជាក់ស្ដែង​ជា​បន្តបន្ទាប់ និង​បញ្ជូន​ទៅ​តុលាការ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ហួត ចាន់​យ៉ារ៉ាន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​តាម​នីតិវិធី ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ត្រី រ៉ឹម ម៉ិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្ដែង​លើ​ជនសង្ស័យ​ទាំង ១៦​នាក់​នេះ បាន​អនុវត្តន៍​ឡើង​ស្ថិតនៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​បេតុង (R6) ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នា​ល្ងាច​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​។​

​មុន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ សរុប​ចំនួន​១៦​នាក់ គឺ​ជំហាន​ដំបូង​កម្លាំង​របស់​ការិយាល័យ​ជំនាញ បាន​ចុះ​រដ្ឋបាល​រហូត​ឈាន​ដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​មានឈ្មោះ ឆន សុ​ពយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់ ហើយ​បន្ត​ឃាត់ខ្លួន​ឈ្មោះ សាន្ត ស្រីមុំ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៥​កញ្ចប់​ទៀត​។ ក្នុង​ប្រតិបត្តិការ​នេះ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក និង​ដកហូត​ម៉ូតូ ៣​គ្រឿង​ផង​ដែរ​។​

​ប្រភព​ព័ត៌មាន​បន្តថា ពេល​នេះ​ជនសង្ស័យ​ទាំង​១៦​នាក់ ជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​សកម្មភាព​វិធាន​ញុះញង់​ប្រើប្រាស់ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន បាន​និង​កំពុង​ស្ថិត​ក្រោម​ការឃាត់ខ្លួន​សាកសួរ​ជា​បន្តបន្ទាប់ នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ