ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន ឧបត្ថម្ភ​គ្រឿង​បរិភោគ សម្ភារ និង​ថវិកា ១០​លាន​រៀល ដល់​យុវជន​ម្នាក់​ដែល​មាន​ជំងឺ​ជើង​ធំ រស់នៅ​ខេត្ត​កំពង់ឆ្នាំង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ឆ្នាំង ៖ បន្ទាប់ពី​បាន​ឃើញ​ព័ត៌មាន​ភ្លាមៗ និង​ក្តីអាណិតអាសូរ​ជាព​ន់ពេកនោះ នៅ​ថ្ងៃ​ពុធ ទី ៧ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​ចំនួន ១០​លាន​រៀល ជូន​យុវជន​ឈ្មោះ លី សុ​ថេត អាយុ ២៧​ឆ្នាំ ដែល​មាន​ជំងឺ​ជើង​ឡើង​ធំ​ខុសពី​ធម្មតា រស់នៅ​ភូមិ​កោះធំ ឃុំ​ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​ដោយសារ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ពេល​នេះ​អ្នកជំងឺ​បាន​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ហើយ​ស្នាក់នៅ​បន្ទប់​ជួល​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការពិភាក្សា​និង​ការសម្រេច​ព្យាបាល​ពី​សំណាក់​ក្រុមគ្រូពេទ្យ​។​

​ក្នុងឱកាស​នោះ លោកជំទាវ អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​លើកទឹកចិត្ត​ដល់​យុវជន លី សុ​ថេត ត្រូវមាន​ស្មារតី​រឹងមាំ ខិតខំ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រក្សា​អនាម័យ​ស្អាត និង​អនុវត្ត​តាម​ការណែនាំរ​បស់​គ្រូពេទ្យ និង​សូម​ជូនពរ​ឱ្យ​ការព្យាបាល​ទទួលបាន​ជោគជ័យ ជាសះស្បើយ​ឡើងវិញ​។​

​ជាមួយគ្នានេះ យុវជន លី សុ​ថេត និង​ឪពុក​បង្កើត ដែល​បាន​អញ្ជើញ​មក​ទទួល​អំណោយ​នេះ បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជា​មាតា​មនុស្សធម៌ តែងតែ​មាន​ការ​សន្តោស​ប្រណី និង​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់​គ្រប់​ទីកន្លែង គ្រប់​ពេលវេលា​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ ជាពិសេស​ការលើកទឹកចិត្ត​ដ៏​ធំធេង ដែល​ជា​ក្តីសង្ឃឹម​មិនចេះ​រីងស្ងួត​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។

​សូមបញ្ជាក់​ថា អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​បាន​ផ្តល់ជូន រួមមាន ៖ អង្ករ ៦០​គីឡូក្រាម មី​២​កេស ត្រីខ ២០​កំប៉ុង ឃី​ត​(​មុង ភួយ សារុង ក្រមា អាវយឺត​) ១​ឃី​ត រទេះរុញ​សម្រាប់​ជនពិការ ១​គ្រឿង និង​ថវិកា ១០​លាន​រៀល​៕

Filed in: ព័ត៌មានជាតិ