ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​ក្នុង​បរិវេណ​អាង​ទំនប់ទឹក ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​កំពុង​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷ ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​ដែល​ធ្លាប់​អាស្រ័យ​ផល​ក្នុង​បរិវេណ​អាង​ទំនប់ទឹក​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​នាំគ្នា​មក​កាន់​សាលាស្រុក កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​សុំ​អន្តរាគមន៍​ដល់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ឲ្យជួយ​ដោះស្រាយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ដល់​ពួកគាត់​។​

​រាល់​ការស្នើសុំ​ដូចខាងលើ បាន​ធ្វើឡើង​ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលការណ៍​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្លាប់បាន​អាស្រ័យ​ផល​ជាក់ស្តែង​ជា​ច្រើន​ឆ្នាំកន្លងមក ទើប​លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប ដឹកនាំ​មន្ត្រី​ជំនាញ​មក​ធ្វើការ​សម្របសម្រួល​តែម្តង​។​

​ក្នុង​ដំណោះស្រាយ​នេះ លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា ដី​ដែល​ពលរដ្ឋ​ស្នើសុំ​ធ្វើ​ប័ណ្ណ​ស្ថិតក្នុង​បរិវេណ​អាង​ទំនប់​នេះ​មាន​ទឹក​ជ្រៅ​ហួស​ពី​ការ​ស្មាន ដោយ​កន្លែង​ខ្លះ​មាន​ជម្រៅ​ជាង​មួយ​ម៉ែត្រ​ឬ​ជិត​២​ម៉ែត្រ ម្លោះ​ហើយ​លោក​មិន​ហ៊ាន​សម្រេច​កិច្ចការ​នេះ​ជូន​បានឡើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​កន្លង​នឹង​អនុញ្ញាត​ឲ្យធ្វើ​ការងារ​បង្កបង្កើនផ​ល​បន្ត​ដូច​មុនៗ​ដដែល ហើយ​អាជ្ញាធរ​ក៏​មិន​ដកហូត​នោះ​ឡើយ​។​

​ដោយឡែក​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ផ្សេងទៀត ក៏​បាន​អះអាង​ដូចគ្នា​ដែរ​ថា ដី​ចំណុច​អាង​ស្តុក​ទឹក​(​ទំនប់​)​ពិតជា​មាន​ទឹក​ជ្រៅ​នៅ​ក្នុង​រដូវវស្សា លុះ​ឈាន​ចូល​ដល់​រដូវប្រាំង​ទើប​ទឹក​ស្រក​ចុះ​វិញ​។​បានន័យថា ត្រង់​ចំណុច​បរិវេណ​អាង​ទំនប់​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ​អាស្រ័យ​ផល​បានតែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ លុះ​ចូល​ដល់​រដូវវស្សា​មាន​ទឹក​ជ្រៅ​បែប​នេះ​ដាំ​បាន​តែ​ឈូក​ឬ​ព្រលឹត​ប៉ុណ្ណោះ​។​

​ជាមួយ​នឹង​ការលើកឡើង​ក៏ដូចជា​ការស្នើសុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដូច​ខាងលើ ក្រោយ​ពី​អាជ្ញាធរ​និង​ស្ថាប័ន​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ស្នើសុំ​ត្រង់​ចំណុច​បរិវេណ​អាង​ទំនប់​ដែល​មាន​ទឹក​ជ្រៅ ចាប់ពី​ជាង​១​ម៉ែត្រ​រហូត ទៅ​២​ម៉ែត្រ​បែបនេះ អាជ្ញាធរ​និង​មន្ត្រី​គ្រប់​ជំនាញ​មិនទាន់​ហ៊ាន​អនុម័ត​ជា​ផ្លូវការ​ណាមួយ​ទេ ដោយ​គ្រាន់តែ​ធ្វើ​របាយការណ៍​ដើម្បី​រង់ចាំ​ការសម្រេច​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត​កែប​នៅពេល​ក្រោយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ