ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដឹកនាំ​កិច្ចប្រជុំ​ផែនការ​សកម្មភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ នៅ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និង​លោក​ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការ​រង​នគរបាលជាតិ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី ការអនុវត្ត​ផែនការ​សកម្មភាព បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ នៅ​រាជធានី​ភ្នំពេញ ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ដ​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ឡើង​នៅ​សាលា​ប្រជុំ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​ការចូលរួម​ពី លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, អនុប្រធាននាយកដ្ឋាន​, ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​, នាយការិយាល័យ ចំណុះ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, អធិការ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​របាយការណ៍​ដែល​អាន​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានបង្ហាញ​ថា បទល្មើស​ជា​រួម​កើតឡើង ចំនួន​៣៩​ករណី ថយ​មួយ​ករណី​បើ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២០​។ អំពី​កិច្ច​ប្រតិបត្តិការ ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ពី​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ បាន​សហការ​គ្នា​ចូលរួម​បង្ក្រាប​បាន​ចំនួន សរុប​៣៨​ករណី ចាប់​បាន​ជនសង្ស័យ​៤៩​នាក់ ស្មើនឹង​៩៧​ភាគរយ​។​

​ដើម្បី​បន្ដ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច​ឆក់ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ ឲ្យមាន​ការថយចុះ គណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ផែនការ​សកម្មភាព បាន​ដាក់​ចេញ​ទិសដៅ និង​វិធានការ​ជំនាញ​សំខាន់ៗ នានា​មួយចំនួន​សម្រាប់​អនុវត្ត​បន្ដ ក្នុងនោះ​រួមមាន​៖
*​ទី​១៖ ពង្រឹង​យន្ដការ​បញ្ជា​ដឹកនាំ​កិច្ចសហការ​គ្រប់​ថ្នាក់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​បង្ការ បង្ក្រាប​បទល្មើស លួច ឆក់ ពិសេស​ជំរុញ​លើកទឹកចិត្ត កម្លាំង​ដែល​មាន​ភារកិច្ច​អនុវត្ត​ផែនការ​បង្ការ បង្ក្រាប​បទល្មើស​
*​ទី​២៖ ពង្រឹង និង​ជំរុញ​ការងារ​គ្រប់គ្រង​មុខសញ្ញា និង​នីតិវិធី កសាង​សំណុំរឿង​ដើម្បី​មាន​ភស្ដុតាង​រឹងមាំ​ដាក់បន្ទុក ផ្ដន្ទាទោស​ឲ្យបាន​កម្រិត​ខ្ពស់ (​បទឧក្រិដ្ឋ​) ស្រប​តាម​ក្រម​ព្រហ្មទណ្ឌ​
*​ទី​៣៖ ពិនិត្យឡើងវិញ​ករណី​មុខសញ្ញា​ឆក់​ដែល​ត្រូវបាន​ដោះលែង ហើយ​ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​មាន​វិធានការ​បន្ដ​
*​ទី​៤៖ បន្ដ​ស្រាវជ្រាវ​ស៉ើបអង្កេត​បង្ក្រា​បករ​ណី​សេសសល់​៕

Filed in: ព័ត៌មានជាតិ