ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ស្ដី​ពី​ការពិនិត្យ​លើ​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ ដំណាក់កាល​ទី​២ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ស្ដី​ពី​ការពិនិត្យ​លើ​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ ដំណាក់កាល​ទី​២ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​អញ្ជើញ​មាន​ប្រសា​ស​សន៍​បើ​កិច្ចប្រជុំ​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​តាម​សំណើរ​របស់​អគ្គលេខាធិកា​រដ្ឋា​ន គ​.​ជ​.​អ​.​ប ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅលើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំតាក់តែង​កម្មវិធី​ជាតិ​ស្ដីពី​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២​។​

​សម្ដេច​បាន​មាន​ប្រសា​ន៍​ទៀតថា កម្មវិធី​ជាតិ​ស្ដីពី​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ ត្រូវបាន​តាក់តែងឡើង​ដើម្បី​បន្ត​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ខណៈ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​១ ដែល​កំពុង​អនុវត្ត​នា​ពេល​ប​ច្ច​ប្បន្ន គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ​។​

​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​ថា​ថ្វី​ដ្បិត​កម្មវិធី​ជាតិ ដំណាក់កាល​ទី​១ នឹង​ត្រូវ​ញ្ចប់​នាពេលខាងមុខ ប៉ុន្តែ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ពោល​គឺ​នៅ​មាន​កិច្ចការ​សំខាន់​មួយចំនួន​ទៀត​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ឱ្យមាន​ភាពប្រាកដប្រជា​ថា​កំណែទម្រង់​នេះ​ពិត​ជា​កំណែទម្រង់​មួយ​ដែល​មាន​ភាពជាក់លាក់ ពិសេស​ប្រសិទ្ធភាព​នៃ​ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម បាន​បន្ត​ថា​ព្រោះតែ​ហេតុ​យ៉ាង​ដូច្នេះហើយ​បានជា​ទាមទារ​ឱ្យមាន​ការរៀបចំ​តាក់តែង​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ សម្រាប់​បន្ត​អនុវត្ត​នយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​រយៈពេល​វែង ពីព្រោះ​ឆ្លងកាត់​ការសិក្សា​ដកស្រង់​ពិសោធន៍​ពី​បណ្ដា​ប្រទេស​នានា ការងារ​កំណែទម្រង់​នេះ​ត្រូវការ​ពេលវេលា​យូរ​រហូតដល់​៧០​ទៅ​១០០​ឆ្នាំ ខណៈ​កម្ពុជា​ទើបតែ​ចេញដំណើរ​បាន​ជាង​១០​ឆ្នាំ​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ឆ្លងកាត់​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​នៅ​ថ្ងៃនេះ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ឯកសារ​សេចក្ដីព្រាង​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២​នឹង​ត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំ គ​.​ជ​.​អ​.​ប​បន្តទៀត​។
​សម្ដេច​បាន​ណែនាំ​លេខាធិការ គ​.​ជ​.​ប ធ្វើ​បទ​បង្ហាញ​ជូន​អង្គប្រជុំ​ឲ្យបាន​ជ្រួតជ្រាប មុន​នឹង​បន្ត​ការ​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​នេះ​លម្អិត​៕

Filed in: ព័ត៌មានជាតិ