ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​!==>​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៣!==>​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់ ផ្ទុះ​ចង្ក្រានហ្គាស ធ្វើអោយ​រលាក​ខ្លួនប្រាណ​!==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍ ពេល​កំពុង​បំពេញ​ភារកិច្ច​!==>នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!==>​ឯកឧត្ដម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ទទួល​ជួប​សម្តែងការគួរសម​ និង​ពិភាក្សាការងារ​ ជាមួយ​ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ​លោក Joseth Scheuer==>ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាល ចាត់ទុកគម្រោងសាងសង់ផ្លូវ ៥០សេ និងស្ពានវែងជាងគេប្រវែង ៣.៣០០ម៉ែត្រ តភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ជាគម្រោងអាទិភាពដ៏សំខាន់សម្រាប់ឆ្នាំ ២០២៤នេះ==>អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!==>អាជ្ញាធរខេត្តបាត់ដំបង ដកហូតកាំ​ខ្យល់​ជិត​៣០​ដើម​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស==>លើកទឹកចិត្តគម្រោងចំនួន២នៅខេត្តព្រះសីហនុ ប្រាក់វិនិយោគជិត ៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ាណ័រ​»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ាណ័រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​
​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ាណ័រ​» ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន «​ព្រី​នស៍ ខ​ល​ឈ័រ អេ​ន ធួ​រី​ហ្សឹម ឌី​វេឡុ​ប​ម៉ិន ឯ​.​ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ជាង​១៣​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគរយ ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៨៥​លាន​ដុល្លារ​អាមេរិក​។​
​ខាងក្រោម​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ក្តីសប្បាយរីករា​យ​ចំពោះ​វត្តមាន​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ាណ័រ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មជ្ឈមណ្ឌ​កម្សាន្ត​លំដាប់​អន្តរជាតិ​មួយ​នេះ នឹង​រួមចំណែក​លើកកម្ពស់​ការ​ទាក់ទាញ​នៅ​ភាគ​ខាងកើត​រាជធានី​ភ្នំពេញ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វត្ត​មាន​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ាណ័រ នាពេលនេះ បង្ហាញថា កូវី​ដ​១៩ មិន​បាន​សម្លាប់​កម្ពុជា​នោះ​ឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សូម​ការយោគយល់​ពី​ប្រទេស​ជា​មិត្ត​ទាំងឡាយ ដែល​កម្ពុជា​ហាមឃាត់​មិនឱ្យ​មាន​ជើងហោះហើរ​មក​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកទេសចរ​មិន​សម្តៅ​តែ​លើ​អ្នកទេសចរ​អន្តរជាតិ​នោះទេ តែ​ពលរដ្ឋ​កម្ពុជា​ក៏​ជា​អ្នកទេសច​រដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មុនពេល​មានកូ​វីដ​១៩ ពលរដ្ឋ​កម្ពុជា ប្រមាណ ២​លាន​នាក់ បាន​ចេញ​ទៅ​លេង​នៅ​ក្រៅប្រទេស​។ តែ​បច្ចុប្បន្ន​អ្នក​ទាំងនោះ បាន​បង្វែ​មក​ដើរ​លេង​កម្សាន្ត​ក្នុងស្រុក​ជំនួស​វិញ​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការដើរ​លេង​កម្សាន្ត​យ៉ាងច្រើន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ពេល​ឈប់​សង​ចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ ក៏​ដូច​ជា​ការ​ទៅ​លេង​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ឧកញ៉ា លី យ៉ុង​ផាត់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ស្គាល់​តំបន់​ទេសចរណ៍​ក្នុងប្រទេស​។ ខុស​ពី​ពេល​មុន​ពេល​សម្រាក​តែង​ទៅលេង​នៅ​ក្រៅប្រទេស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជីវិត​មនុស្ស​នៅលើ​លោក​នេះ គឺ​ត្រូវ​ការហូបចុក និង​ការកម្សាន្ត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ទាក់ទាញ​អ្នកទេសចរ​មិនអាច​ពឹងផ្អែក​តែ​លើ​ប្រាសាទ​អង្គរវត្ត​បានទេ ត្រូវ​បង្កើត​ផលិតផល​ទេសចរ​ឱ្យបាន​ច្រើន​ថែមទៀត ដូចជា​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ាណ័រ នេះ​ជាដើម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កន្ត្រក​ជិះ​នៅ​មជ្ឈមណ្ឌល ព្រីន ម៉ាណ័រ កម្ពស់​ប្រមាណ ៨៨​ម៉ែត្រ ជា​កម្ពស់​ខ្ពស់​ចំណាត់ថ្នាក់​ទី​៣ សម្រាប់​កន្ត្រក​នៅ​អាស៊ាន​។​
* សម្តេច​តេជោ ហ៊ុន សែន ចង់ឱ្យ​បង្កើត​ផែ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ដើម្បី​ឱ្យ​អ្នកទេសចរ​តាម​កាណូត​ចូល​សំចត ឱ្យ​ភ្ញៀវ​ឡើង​លេង​កម្សាន្ត​ទីនេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កូវី​ដ​១៩ មិនបាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​នោះទេ ហើយ​នៅតែ​មាន​លទ្ធភាព​ក្នុងការ​ដើរ​លេង​កម្សាន្ត​នៅឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​វិស័យ​ឯកជន​ទាំងអស់ ដែល​នៅតែ​បន្ត​ប្រក្រតីភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រសិនបើ​ពេល​នេះ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នាំគ្នា​បិទទ្វារ នឹង​នាំឱ្យ​ពលរដ្ឋ​កម្ពុជា​ជួប​វិបត្តិ​បាត់បង់​ការងារ​ធ្វើ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​បន្ត​ដំណើរកា​ររ​បស់​ក្រុមហ៊ុន​ឯកជន​នានា បាន​ជួយ​ដោះស្រាយ​វិបត្តិ​អត់​ការងារ និង​ប្រាក់​ឈ្នួល​របស់​ពលរដ្ឋ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កត់សម្គាល់ថា ក្នុង​វិបត្តិកូ​វីដ​១៩​នេះ ទោះ​មាន​រោងចក្រ​កាត់ដេរ​មួយចំនួន​បាន​បិទ តែ​ក៏​មាន​ការវិនិយោគ​ថ្មី​លើ​ទិសដៅ​ផ្សេង​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចាប់ពី​ពេលនេះ​ទៅ​មុខ​វិស័យ​ឯកជន នឹង​បន្ត​កាន់​ដៃ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​ទៅ​មុខ​ថែមទៀត​។ ជា​ពិសេស​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បានបង្ហា​ញក្តី​សោមនស្ស​ចំពោះ​ការព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា​ពី​សំណាក់​ធនាគារពិភពលោក និង​អភិវឌ្ឍន៍​អាស៊ី ដែល​ប្រហាក់ប្រហែល​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជំងឺ​កូវី​ដ​១៩ ក៏​បាន​បង្វែ​ពលរដ្ឋ​ខ្មែរ​ឱ្យ​មក​រក​សេវា​សុខាភិបាល​នៅ​កម្ពុជា​ផងដែរ​។ សម្តេច​តេជោ បានលើកឡើង​ករណី​ទីប្រឹក្សា​របស់​សម្តេច​ម្នាក់ មាន​ជំងឺ​បេះដូង ព្រោះតែ​មិន​អាច​ចេញ​ទៅ​ក្រៅប្រទេស​បាន បាន​ងាក​មក​សេវា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ហើយក៏​ជា​សះស្បើយ​។​
​សម្តេច​តេជោ បាន​កត់សម្គាល់​ថា ជំងឺ​កូវី​ដ​១៩ បានធ្វើឱ្យ​មើលឃើញ​ពី​សមត្ថភាព​របស់​គ្រូពេទ្យ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជំងឺ​កូវី​ដ​១៩ ក៏​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​កសិកម្ម​ផងដែរ​។ សម្តេច​តេជោ បាន​លើកឡើង​ថា ពេល​បិទ​ព្រំដែន​ព្រោះ​តែ​ជំងឺ​កូវី​ដ​១៩ កសិករ​ខ្មែរ​អាច​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯងបាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុងពេល​មាន​វិបត្តិ​តែងតែ​ទទួលបាន​បទពិសោធន៍ ហើយ​ពេល​មាន​ការលំបាក​តែង​រកឃើញ​នូវ​ឱកាស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេល​ជួប​ការលំបាក​យើង​មិន​ត្រូវរ​ត់​ដូច​ពាក្យស្លោក​ខ្មែរ​យើង​ថា «​ធូរ​ប្រឹង តឹង​ប្រាស់​» នោះទេ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចាំបាច់​ណាស់​សម្រាប់​សន្តិ​ភាព​។ មាន​សន្តិភាព បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​គ្រប់​ទីកន្លែង​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តាមរយៈ​បទ​ចម្រៀង «​សំឡេង​យុទ្ធជន​ភូមិ​គគី​ធំ​» ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​ណាស់ ដែល​កម្ពុជា​មាន​ផ្ទៃដី ១៨១,០៣៥​គីឡូម៉ែត្រ​ក្រឡា បែរជា​មាន​កន្លែង​ប្រយុទ្ធ​គ្នា​ត្រឹម​ឃុំ គគី ខេត្ត​កណ្តាល​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រោយ​មាន​សុខ​សន្តិភាព​តាមរយៈ​បាយ​ឈ្នះ​ឈ្នះ តាំងពី​ឆ្នាំ​១៩៩៨​មក បាន​ធ្វើឱ្យ​កម្ពុជា មាន​ការអភិវឌ្ឍន៍​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​កសាង​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន សម្តែង​ការហួសចិត្ត​ចំពោះ​ការលើកឡើង​មួយចំនួន​ដែល​ថា កម្ពុជា​ចាប់​ចិន រណប​ចិន បោះបង់​មហាអំណាច​ដទៃ​។ សម្តេច​តេជោ​ចោទសួរ​ថា បើ​ចិន​មិន​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ តើ​នរណា​ជួយ​?
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កំពង់ផែ​យោធា​រាម មិនមែន​ប្រើ​ជា​អន្តរជាតិ​នោះទេ នាវា​ទ័ព​បរទេស​ទាំងឡាយ​ដែល​ចង់​ចូល​ចត​ត្រូវសុំ​ការអនុញ្ញាត​ពី​កម្ពុជា​។ សម្តេច​តេជោ​បន្ថែមថា មិន​ថា​តែ​ចិន ឬ​ប្រទេស​ណា ឱ្យ​តែ​សុំ​ការអនុញ្ញាត​គឺអាច​ចូល​ចត​បាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ម្សិលមិញ​នេះ​សម្តេច​បាន​សម្រេច​ឱ្យ​សាងសង់​ផ្លូវ​ចំនួន​៣​គម្រោង​ទៀត រួម​មាន​ផ្លូវ​លេខ​៤១ ត​ភ្ជាប់​លេខ​៤ ទៅ​កំពត​, ផ្លូវ​លេខ​៣១ និង​ផ្លូវ​លេខ​៣៣ នៅ​ខេត្ត​កំពត​។ សម្តេច​តេជោ​បាន​ថ្លែងថា គម្រោង​ទាំងនេះ​នឹង​សុំ​ខ្ចី​ថវិកា​ពី​រដ្ឋាភិបាល​ចិន​។​
* សម្តេច​តេជោ ហ៊ុន សែន កំពុងតែ​បារម្ភ​រឿង​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​បាត់បង់​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​មាន​មុនពេល​កើតមាន​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បានស្នើ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ពិចារណា​ដាក់​ចេញ​វិធានកា​រលើ​ការប្រណាំង​ទូក​នៅ​តាម​ភូមិ និង​ខេត្ត​នានា ដែល​អាច​ប្រឈម​ការចម្លង ឬ​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ម្សិលមិញ​សម្តេច​បាន​សាង​កំហុស​មួយ គឺ​ពាក់វែន​តាខ្មៅ​ពេល​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​ខ្មែរ​ទៅកាន់​រដ្ឋធានី​ប៉េកាំង​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​បាន​សូម​ព្រះរាជទាន​ទោស​ពី​ព្រះអង្គ​តាម Whatsapp ផងដែរ​។ សម្តេច​តេជោ ក៏​បាន​បង្ហាញ​សូម​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​តាម Facebook ផងដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជា​ទម្លាប់​របស់​សម្តេច​មិន​ពាក់វែន​តាខ្មៅ និង​ក្រវ៉ាត់​ក​ពណ៌​ក្រហម​នោះ​ឡើយ ពេល​ចូល​គាល់​ព្រះមហាក្សត្រ ឬ​ចូលរួម​ពិធី​ផ្សេងៗ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​។ សម្តេច​តេជោ បាន​ថ្លែងថា ការរៀបចំ​ខ្លួន​បែប​នេះ គឺជា​ការគោរព​សម្រាប់​ព្រះមហាក្សត្រ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ស្ថានភាព​ជំងឺ​កូវី​ដ​១៩ មិនទាន់​ច្បាស់លាស់​នៅឡើយ​នោះទេ​។ សម្តេច​តេជោ បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា លោក​ប្រធានាធិបតី​អាមេរិក និង​ភរិយា នឹង​ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មជ្ឈមណ្ឌល ព្រី​នស៍ ម៉ាណ័រ អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ការពារ​កុំឱ្យ​មាន​ជំងឺ​កូវី​ដ​១៩​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​។​
* សម្តេច​តេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល​នឹង​បន្ត​ឧបត្ថម្ភ​រយៈពេល​៣​ខែ​ទៀត ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជា ៦០​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង ៣​លាន​នាក់​។​
* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការឧបត្ថម្ភ​ដល់​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​នៅតែ​បន្ត ហើយ​សេវា​គាំពារ​ផ្សេងៗ​ទៀត ក៏​នៅតែ​បន្ត​ផងដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សាច់ប្រាក់​ពលកម្ម​ត្រូវបាន​បង្កើន​ពី ៥០​លាន ដល់ ១៥០​លាន​ដុល្លារ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ខែ​វិច្ឆិកា សម្តេច​នឹង​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​បន្ត​រួម​គ្នា​ជំរុញ​វិស័យ​កសិកម្ម​។​
* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រឹងប្រែង​ទប់ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ពេល​អស់​ភ្លៀង​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ស្ថាប័ន​គ្រប់គ្រង​សម្ភារៈ​វេជ្ជសាស្ត្រ តើ​ហួស​សុពលភាព​ប្រើប្រាស់​ឬ​នៅ បើ​ហួស​ត្រូវ​បញ្ចេញ​មកប្រើប្រាស់ និង​ទិញ​ចូល​ថ្មី​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ថា ដើម្បី​ធានា​ដល់​ស្បៀអាហារ​សម្រាប់​ប្រជាពលរដ្ឋ សម្តេច​បាន​រៀបចំ​ស្តុក​នូវ​ស្បៀងអាហារ​ផ្សេងៗ​ផងដែរ មាន​ដូចជា​អង្ករ មី និង​គ្រឿង​បរិភោគ​ផ្សេងៗ​។ សម្តេច​តេជោ បាន​ណែនាំ​ដល់​អ្នក​គ្រប់គ្រង​ស្តុក ឱ្យ​ពិនិត្យ​ស្បៀងអាហារ​ទាំងនេះ តើ​ខូច ឬ​នៅ​ប្រើប្រាស់​បាន​យ៉ាងណា​?
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរៀបចំ​ចាត់ចែង​ស្តុក​ទាំង​ស្បៀង និង​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងៗ​នេះ គឺ​វិធីសាស្ត្រ​ដឹកនាំ​របស់​សម្តេច ដែល​តែងតែ​គិតគូរ​ល្អិតល្អន់​ជានិច្ច​។ សម្តេច​តេជោ បាន​ថ្លែងថា ព្រោះ​តែ​ទម្លាប់​គិតគូរ​ល្អិតល្អន់​នេះហើយ ទើប​ធ្វើឱ្យ​សម្តេច​អាច​កាន់តំណែង​រហូតដល់​ជាង ៤០​ឆ្នាំ​មកនេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក និង​ដាស់តឿន​ប្រជាពលរដ្ឋ​ថា សុខសន្តិភាព គឺជា​កត្តា​ធំ​បំផុត​សម្រាប់​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​បាន​ចូលរួម​ការពារ​សុខសន្តិភាព​របស់​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ចំអក​ទៅ​ក្រុមមនុស្ស​ដែល​លើកឡើងថា កម្ពុជា​អត់​មាន​សន្តិភាព​ផ្លូវចិត្ត​ថា បើ​ធ្វើ​ខុសច្បាប់ គឺ​ត្រូវ​តែ​រស់នៅ​ភ័យខ្លាច​ហើយ​។ សម្តេច​តេជោ បាន​ថ្លែងថា ធ្វើ​ខុសច្បាប់ គឺ​ច្បាប់​ត្រូវតែ​មាន​វិធានការ​ច្បាប់​ហើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ចង់​មាន​សន្តិភាព​ផ្លូវចិត្ត កុំ​ធ្វើ​ខុសច្បាប់​ទៅ​បាន​ហើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​បាន​ប្រឹងប្រែង​រក​សុខ​សន្តិភាព ក្នុង​ការបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ពី​ច្រើន​ភាគី មក​ជា​រាជរដ្ឋាភិបាល​តែមួយ ការគ្រប់គ្រង​កម្លាំង​តែមួយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​ត្រូវតែ​រក្សា​ឱ្យបាន​សុខសន្តិភាព ចេញ​មួយ​វ៉ៃ​មួយ​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ដាច់ខាត​សម្តេច​ត្រូវ​តែ​រក្សា​នូវ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទន្ទឹង​នឹង​ការខិតខំ​រក្សា​សុខ​សន្តិភាព​ហើយ​នោះ ក៏​ត្រូវតែ​ប្រឹងប្រែង​រួម​គ្នា​រក្សា​ឱ្យបាន​នូវ​ម៉ាក្រូសេដ្ឋកិច្ច​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​២៦ ខែតុលា សម្តេច​នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ត​ភ្ជាប់​កោះ​ពេជ្រ ទៅ​កោះនរា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការដំឡើងប្រាក់បៀវត្សរ៍​សម្រាប់​ឆ្នាំ​២០២១ ព្រោះ​តែ​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់លាស់​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សូម​ការយោគយល់​ចំពោះ​បញ្ហា​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅតែ​បន្ត​ការដំឡើង​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីតយុទ្ធជន និង​អ្នក​ចូល​និវត្តន៍​មុនៗ ដើម្បី​ឱ្យ​កាំ​ប្រាក់​ចូល​និវត្តន៍​នេះ​ប្រហាក់ប្រហែល​អ្នក​ទើប​ចូល​និវត្តន៍​។ បើ​តាម​សម្តេច​តេជោ ហ៊ុន សែន រាជរដ្ឋាភិបាល​ត្រៀម​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ ដើម្បី​ដំឡើង​កាំ​ប្រាក់​ចូល​និវត្តន៍​នេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទ​ករ​ថា​នៅ​វេលា​ម៉ោង ៩៖២៨​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០៕

Filed in: ព័ត៌មានជាតិ