ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ពិធី​តែងតាំង​ព្រះចៅអធិការ​វត្តប្រ​ភ្នំ​នៅ​រសៀល​នេះ​ត្រូវបាន​លើក​ទៅ​ពេល​ក្រោយ​វិញ ខណៈ​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​រាប់រយ​នាក់​មាន​ប្រតិកម្ម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ពិធី​ប្រកាស​តែងតាំង​ប្រធាន​សង្ឃ​(​ព្រះចៅអធិការ​)​វត្ត​ប្រភ្នំ ស្ថិតក្នុង​ភូមិ​ប្រភ្នំ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ ត្រូវបាន​ផ្អាក​យ៉ាង​តក់ក្រហល់ ខណៈ​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រមាណ​ជិត​៣០០​នាក់​នាំគ្នា​តវ៉ា ព្រោះតែ​មិន​ពេញចិត្ត​ព្រះចៅអធិការ​វត្ត​ថ្មី​។​

​ការ​កាស​តែងតាំង​ប្រធាន​សង្ឍ​នៅ​វត្តប្រ​ភ្នំ​នេះ​បន្ទាប់​ពី​ព្រះចៅអធិការវ​ត្ត​ចាស់ បាន​សុគត​រយៈពេល​៤​ខែ ទើប​រសៀល​នេះ មាន​ការតែងតាំង​ជា​ព្រះចៅអធិការ​វត្ត​ថ្មី​វិញ ដែល​មាន​ការចូលរួម​ពី ឯកឧត្តម ថា​ង ពៅ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក នាក់ យិត​ថូ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កំពត លោក​កឹម បូ​ណា អភិបាល​ស្រុក​អង្គរជ័យ លោក យ៉ា​ត យ៉ា ប្រធាន​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រភ្នំ​ផង​ដែរ​។​

​ចំពោះ​ការផ្អាក​តែងតាំង​ព្រះចៅអធិការ​វត្តប្រ​ភ្នំ​នេះក្រោយ​ពី​មាន​ការ​ប្រតិកម្ម​រវាង​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រភ្នំ ដែល​ពួកគាត់​រាប់រយ​នាក់ ធ្វើការ​ជំទាស់​មិន​ឲ្យ​លោក​គ្រូសូត្រស្តាំ ព្រះនាម ព្រះអង្គម្ចាស់ ហួ​ច នាង ឡើង​ធ្វើ​ជា​ព្រះចៅអធិការ​វត្ត​ប្រភ្នំ ដោយ​សំអាង​ហេតុផល​ថា លោក​គ្រូសូត្រស្តាំ​នេះ ជា​សង្ឍ​ដែល​រាប់អាន​តែ​អ្នកធំ​ឬ​អ្នក​មាន និង​មាន​ភាព​ខ្ចិលច្រអូស ហើយ​លោក​គ្រូសូត្រស្តាំ​មិន​រាប់អាន​ពលរដ្ឋ​ក្រីក្រ​ឡើយ ។​

​ចំពោះ​ហេតុផល​ដែល​ពុទ្ធបរិស័ទ​ចង់បាន​ក្នុង​ការតែងតាំង​គឺ​សុំ​ប្តូរ​តំណែង​ព្រះចៅអធិការ​វត្ត​ប្រភ្នំ​ឲ្យទៅ​លោក​គ្រូសូត្រឆ្វេង ព្រះនាម​ព្រះអង្គម្ចាស់ ពេ​ជ សុភឿន វិញ​ទើប​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​យល់ស្រប ព្រោះ​ពួកគាត់​សំអាងថា គ្រូសូត្រឆ្វេង​ជា​សង្ឃ​ប្រកប​ដោយ​គន្លង​ធម៌ ចិត្តល្អ​ចេះ​ជួយ​យក​អាសារ​អ្នកស្រុក​ភូមិ និង​ឧស្សាហ៍​ព្យាយាម ខុស​ពី​លោក​គ្រូសូត្រស្តាំ​ដែល​ជា​សង្ឃ​សម្លឹង​ឃើញ​តែ​លាភសក្ការៈ​។​

​ទាក់ទិន​នឹង​ការផ្អាក​ប្រកាស​តែងតាំង​ព្រះចៅអធិការ​វត្ត​ប្រភ្នំ លោក នាក់ យិត​ថូ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​កំពត បាន​កត់សម្គាល់​ថា បើ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សម្តែង​ក្តីមិនពេញចិត្ត​ចំពោះ​កា​រឡើង​តំណែង​គ្រូសូ​ត្រស្តាំ​ព្រះនាម ហួ​ច នាង ជា​ប្រធាន​សង្ឃ​ក្នុង​វត្ត​ប្រភ្នំ​ទេ លោក​ក៏​យល់ស្រប​ដែរ ប៉ុន្តែ​តំណែង​នេះ​នឹង​ត្រូវ​កំណត់​លើ​ក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​តម្រូវ​ជ្រើសរើស​យក​ព្រះសង្ឃ​ផ្សេង​ដែល​មិនមែន​ជា​សង្ឃ​ក្នុង​វត្តប្រ​ភ្នំ​ដើម្បី​តែងតាំង​ជា​ព្រះចៅអធិការ​វត្ត​ប្រភ្នំ ធ្វើ​បែបនេះ​ទើប​គ្មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ទាណ​ង​សងខាង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ