ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​មេបញ្ជាការរង​ខេត្តកំពង់ធំ​ម្នាក់ ពិតជា​ថ្លើមធំ​ពាសមេឃ​មែន ហ៊ាន​ឃុប​ឃឹត​គ្នា​យក​ដី​ព្រលាន​យន្ដហោះ​លក់ចែក​លុយ​គ្នា​យ៉ាង​រំភើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ ៖ ដី​ព្រលានយន្ដហោះ​វល្លិ៍​យាវ គឺជា​ដី​សា​ធារ​ណះ​របស់រ​ដ្ម​ត្រូវបាន​មេ​បញ្ចា​ការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​គេ​បាន​ស្គាល​ឈ្មោះ យី សំ​អូន បាន​លួច​ដី​របស់​រដ្ឋ​និង​ឃុបឃិត​គ្នា​លក់​យ៉ាង​ស្ងាមស្ងាត់​មិន​ខ្លាច​រអា​ពីសំណាញ​ច្បាប់​បន្តិច​សោះឡើយ រហូតមកដល់​ពេលនេះ​ត្រូវបាន​បែកធ្លាយ​ខណះពេលដែល​ក្រុម​ឆ្លៀតឱ​កាសបោះបង្គោ​លជាដី​ឡូត៍​សំរាប់​លក់​ក៏មាន ទើប​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ ត្រូវបាន​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ចាត់​អោយ​ក្រុម​ការងារ​ចម្រុះ​ជាច្រើន​រូប​ដឹកនាំ​ដោយ ឯកឧត្តម សុខ ហៃ អភិបាលរង​ខេត្ត​កំពង​ធំ ដើម្បី​ចុះ​ស្រាវជ្រាវ​ហើយ​បាន​ដក​បង្គោល​ចេញ​និង​កាយ​ប្រឡាយ​ជុំវិញ​ដី​ព្រលានយន្តហោះ​ដើម្បី​ថែរក្សា​សម្បត្តិ​របស់​រដ្ឋ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ទីនោះ​បាន​បង្ហើប​អោយដឹងថា លោក​វីរៈ​សេនីយ៍​ឯក យី សំ​អូន មេ​បញ្ចា​ការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ជា​ច្រើនលើក​ច្រើនសារ​កន្ល​ង​មក គឺ​បាន​លក់​ដី​ចំនួន​ពីរ​ប្លង់ ដែល​ប្លង់​ទី​មួយ​មាន​ទំហំ​.2.9937/ha
​ដែល​មាន​ចំណុច​UTM
1.491971.1412364
2.491898.1412293
3.491695.1412534
4.491762.1412534
​ចំណុច​ប្លង់​ទី 2 មាន​ទំហំ​.18869m
​ដែល​មាន​ចំណុច​UTM
1.491779.1412178
2.491853.1412250
3.491661.1412366
4.491623.1412298

​ក្នុង​នោះ​តំលៃ​១២​ម៉ឺន​ដុល្លា ទំហំ​ដី​របស់​លោក​វីរៈ​សេនីយ៍​ឯក យី សំ​អូន ទាំងពីរ​ខាងលើ​នេះ​គឺ​លោកស្រី​មេភូមិ​វល្លិ៍​យាវ​និង​អ៊ុ​ប្រុស​អនុ​ភូមិ​ជា​អ្នក​ចង្អុលបង្ហាញ មូលហេតុ​ដែល​មេភូមិ​ដឹងឮ​រឿងនេះ​ដោយសារ​លោក យី សំ​អូន ប្រើល្បិច​ថា​ទិញ​ដី​ខាងលើ​នេះ​បម្រុង​ធ្វើ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​។
​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​វល្លិ៍​យា​វសូម​ស្នើ​ទៅ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តា​បើក​ការស៊ើបអង្កេត​ចំពោះ​លោក​វរសេនីយ៍ឯក យី សំ​អូន ដោយឡែក​បុគ្គល​ម្នាក់​នេះ​តែងតែ​ប្រើ​អំណាច​ទៅ​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​និង​ធ្លាប់​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​គ្រប់គ្រង​អនាម័យ​នៅ​ជើងភ្នំ​សន្ទុក​ថែមទៀត​ផង​។​

Filed in: ព័ត៌មានជាតិ