(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកំណែទម្រង់កងរាជអាវុធហត្ថ ៥ឆ្នាំ (២០១៥ – ២០២០)។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពី លោក មេបញ្ជាការរង នាយ/នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យដែលមានការពាក់ព័ន្ធផងដែរ៕